ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដាំកូនឈើព្រៃលិចទឹកប្រមាណ ជាង២ម៉ឺនដើម នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប

 កំពង់ឆ្នាំង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ដាំកូនឈើព្រៃលិចទឹកប្រមាណជាង២ម៉ឺនដើម នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ស្ថិតនៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំពី ឯកឧត្តម សូ ខនរិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធានអនុប្រធាន មន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តផងដែរការដាំកូនឈើគឺមានការសំខាន់ខ្លាំងណាស់ដល់ជម្រកត្រីនិងជួយរក្សាបរិស្ថានតាមដងទន្លេសាបដែលជាដែនជម្រកត្រីដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាយើង។

 

អត្ថបទដែលជាប់ទាក់ទង