ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍
នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ សម្រាប់រយៈពេល០៤ខែ ដើមឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ដោយមានសមាភាពចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥។
កិច្ចប្រជុំនេះរៀបចំជាលក្ខណៈហាយប្រីដ (Hybrid) ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ៊្សូម (Zoom)។
ចំពោះលទ្ធផលលំអិត ក្រសួងទេសចរណ៍នឹងរាយការណ៍ជាបន្តបន្ទាប់ទៀត។សម្រួលដោយ ទៀង បុណ្ណរី