អភិបាលខេត្តកោះកុង កោតសរសើរពីកិច្ចប្រឹងប្រែងរបស់អាជ្ញាធរ ប្រជាការពារ និងអ្នកអនាម័យ
កោះកុង ថ្ងៃទី២៣ខែមេសា ឆ្នាំ២០២២
លោកជំទាវអភិបាលខេត្តកោះកុង បានកោត សរសើរ និងលើកចិត្តទឹកចំពោះកិច្ចប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង សម្អាតអនា ម័យបរិស្ថានជូនដល់ចៅសង្កាត់រង មេភូមិ កម្លាំងប្រជាការពារ និងអ្នកធ្វើអនាម័យ អំឡុងថ្ងៃពិ ធីបុណ្យចូលឆ្នាំខ្មែរ កន្លងទៅ។
ចៅសង្កាត់រង មេភូមិ កងកម្លាំងប្រជាការពារភូមិ និងអ្នកសម្អាតអនាម័យជិត១០០នាក់ ត្រូវបា នលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាងសម្តែងកា រកោតសរសើរ និងអរគុណចំពោះភាពលះបង់យកចិត្តទុកខ្ពស់អនុវត្ត បំពេញការងារកន្លង មក។
លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០ ២២ថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានសម្តែងនូវការអរគុណយ៉ាង ជ្រាលជ្រៅ ជូនចៅសង្កាត់រងទាំង៣ កងកម្លាំងប្រជាការពារភូមិ សម្របសម្រួលរក្សាការពារសន្តិសុខ ស ណ្តាប់ធ្នាប់ ក៏ដូចជាក្រុមការងារធ្វើអនាម័យបរិស្ថានជុំវិញក្រុងខេមរភូមិន្ទ ពិសេសទីតាំងវត្ត អារាមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ។
បើតាមលោកនាយករងរដ្ឋបាលខេត្ត បន្តថា លោកស្រីអភិបាលខេត្តយល់ថា បើគ្មានការចូល រួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារភូមិ និងអ្នកសម្អាតអនាម័យទេនោះ ក៏បញ្ហាសន្តិសុ ខ ព្រមទាំងកាកសំណល់សំរាមគ្រប់ប្រភេទក៏ពិបាកគ្រប់គ្រងដែរ។ ប៉ុន្តែនេះដោយសារតែឆន្ទៈលះបង់ទាំងកម្លាំងកាយចិត្តមិនខ្លាចហត់នឿយរបស់អ្នកពាក់ព័ន្ធ ទើបទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។
មិនចំពោះតែការរក្សាសុខសុវត្ថិភាព និងសម្អាតបរិស្ថានតែពេលមានពិធីបុណ្យទានតូចធំៗនោះទេ លោកជំទាវ មិថុនា ភូថង សំណូមពរដល់អាជ្ញាធរមូលដ្ឋាន មេភូមិ កម្លាំងប្រជាការពារភូមិ អ្នកសម្អាតអនាម័យ មេត្តាបន្តចូលរួមគ្រប់គ្រងស្ថានការណ៍ភូមិឃុំមានសុវត្ថិភាព និងបោសសម្អាតអនាម័យថែមទៀត ដើម្បីភាពសុខសាន្តបង្កើនការទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សោភ័ណភាពអនាម័យបរិស្ថានឱ្យបានល្អស្អាត។
ទន្ទឹមនោះ លោកជំទាវអភិបាលខេត្តកោះកុង ក៏បានចែកជូនជាថវិកាមួយចំនួន ភេសជ្ជៈម្នាក់១កេស និងសម្ភារប្រើប្រាស់ផ្សេងៗទៀត សម្រាប់សម្អាតអនាម័យបរិស្ថានដល់អាជ្ញាធរភូមិសង្កាត់ ប្រជាការពារ និងអ្នកធ្វើអនាម័យផងដែរ។
គួររម្លឹកថា ៤ថ្ងៃចាប់ថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ស្នាក់នៅ និងលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកោះកុងចំនួន៣៨ ៨០៤នាក់ បើធៀបនឹងឆ្នាំ២០១៩ ថយចុះ៣ ៩៣៨នាក់ រីឯអ្នកទេសចរណ៍បរទេសចំនួន៧០២នាក់ ថយចុះ១១ ៦៨១នាក់។
តំបន់រមណីយដ្ឋានទេសចរណ៍ដែលអ្នកទេសចរណ៍ទៅលេងកម្សាន្តលំហែភាគច្រើននៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល តំបន់អេកូទេសចរណ៍ធម្មជាតិទឹកជ្រោះតាតៃ ស្រុកកោះកុង តំបន់លេងត្រជាក់ចិត្តនៅមុខអគាររដ្ឋបាលខេត្ត និងរមណីយដ្ឋានប្រវត្តិសាស្រ្តចេតយិឃុនឆាងឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ដោយឡែកលោក សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង ធ្លាប់ឱ្យដឹងដែរថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺត្រូវបានគ្រប់គ្រងបានដោយរលូន គ្រាកងកម្លាំងបានដាក់ពង្រាយនៅតាមគោលដៅវត្តអារាម ដងផ្លូវសំខាន់ៗ និងតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរណ៍មកកម្សាន្តសប្បាយ៕សម្រួលដោយ ទៀង បុណ្ណរី