ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹកស្ទឹងឆ្វេង ជាចំណុចប្រសព្វស្រុកចំនួនបីមាន ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស

កំពង់ចាម ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

​នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដដំណើរដោយអភិបាលរងខេត្ត និងប្រធានមន្ទីរ ជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹកស្ទឹងឆ្វេង ដែលស្ថិតនៅចំណុច ប្រសព្វនៃស្រុកចំនួនបីរួមមាន ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស ដែលគិតមក ដល់ពេលនេះ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ។​

លោក អ៊ិម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា នេះជាសមិទ្ធផលថ្មីមួយក្នុងវិស័យធនធានទឹក ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺសំណង់ទ្វារទឹកដ៏ធំមួយដែលមានតម្លៃ ជាងកន្លះលាន ដុល្លារ ត្រូវបានផ្ដល់ជូនជាចំណងដៃដល់អ្នកភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ តាម ការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលអនុវត្តន៍គម្រោងដោយក្រសួងធនធានទឹក និង ឧតុនិយម។​

លោក អ៊ុម វិបុល បានបញ្ជាក់ថា សមិទ្ធផលដែលជាអំណោយរបស់សម្តចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រួមមានសំណង់បង្ហៀរទ្វារទឹកចំនួនពីរគឺ ទីមួយ មានប្រវែង១00ម៉ែត្រ និងតួសំណង់បង្ហៀរប្រវែង៦៨ម៉ែត្រ ទទឹង២៧ម៉ែត្រលើស្ទឹងឆ្វេង និងទ្វារទីពីរមានប្រវែង ២00ម៉ែត្រ និងតួសំណង់បង្ហៀរប្រវែង៥៤ម៉ែត្រ ទទទឹង២៧ម៉ែត្រ ដែលការសាងសង់ចាប់ ផ្ដើមពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងរួចរាល់មុនរដូវទឹកទន្លេឡើង។​

លោក អ៊ុម វិបុល បានឱ្យដឹងដែរថា សំណង់បង្ហៀរនៃទ្វារទឹកទាំងពីរនេះបានផ្តល់ផល ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងឃុំច្បារអំពៅ ស្រុកបាធាយ អាចស្រោចស្រពស្រូវរដូវវស្ស ៧0ហិកតា និងស្រូវប្រាំង៥០៧ហិកតា ស្មើនឹង៨១៤គ្រួសារ និងប្រជាពលរដ្ឋក្នុងឃំផ្ដៅជុំ ឃុំសូទឹប និងឃុំព្រៃចារ ស្រុកជើងព្រៃ សម្រាប់ស្រូវប្រាំងបានប្រមាណជាង១៦០ហិកតា ស្មើនឹង៨៨៥គ្រួសារ និងប្រជាពលរដ្ឋក្នុងឃុំព្រែកកុយ ស្រុកកងមាស សម្រាប់ស្រូវប្រាំង បាន១១០ហិកតា។​ប្រជាពលរដ្ឋទាំងបីស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋគ្រប់ៗគ្រួសារ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង