ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម យុន ហ្យុនជុល តំណាងឯកឧត្តមអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម យុន ហ្យុនជុល តំណាងឯកឧត្តមអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកសម្ភព និងថែទាំទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលជាអំណោយរបស់ប្រជាជនសាធារណៈរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជា តាមរយៈមូលនិធិ KOFIH ( Korea Foundation For International HealthCare )។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកវេជ្ជបណ្ឌិត គីម សាំងយុន ប្រធានគម្រោង KOFIH ប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលរងខេត្ត លោក លោកស្រី ប្រធានអនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត និងសិក្សានុសិស្សជាច្រើននាក់ទៀត ដែលពិធីនេះប្រារព្ធធ្វើឡើង ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕