ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តក្រចេះ

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២នេះ នៅសាលមហោស្រពខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ួន សុទ្ធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីពន្ធនាគារ។

សូមជម្រាបថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ដួង វុទ្ធី អនុប្រធានពន្ធនាគារខេត្តកំពង់ចាម ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាប្រធានពន្ធនាគារខេត្តក្រចេះថ្មី ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ខ្វា សារ៉ន ដែលត្រូវបានចូលនិវត្តន៍៕សម្រួលដោយ ទៀង បុណ្ណរី


អត្ថបទដែលជាប់ទាក់ទង