សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ថ្ងៃពុធ៤រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ខែ មេសា ឆ្នាំ២០២២
១.ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានធ្វើការប្រជុំបូកសរុបការងារព្រៃឈើប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានមន្ត្រីចូលរួម សរុបចំនួន ២៤នាក់។
-មន្ត្រីដើរល្បាតក្នុងដែនសមត្ថកិច្ចពុំជួបប្រទះបទល្មើសព្រៃឈើនិងសត្វព្រៃទេ។
២.លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមខួបលើកទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម៨ ខែឧសភា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។
៣.មន្រ្តីអង្គភាពអនុវត្តខេត្ត PPIU-TAK ចំនួន ០២រូប និងភ្នាក់ងារផ្សព្វផ្សាយឡជីវឧស្ម័ន ចំនួន ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីបច្ចេកទេសសាងសង់ និងការត្រួតពិនិត្យគុណភាពឡជីវឧស្ម័ន ក្រោមអធិបតីភាព ឯកឧត្តម សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានភ្នាក់ងារអនុវត្តគម្រោងនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ព្រមទាំងមានការចូលរួមជាអធិបតីពីលោក ងិន កុសល ប្រធានគម្រោង CFAVC ព្រមទាំងមានការចូលរួមពីមន្រ្តីអង្គភាពគ្រប់គ្រងគម្រោង PMU មន្រ្តីភ្នាក់ងារអនុវត្តគម្រោង និងលោកទីប្រឹក្សាគម្រោង។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅខេត្តកែប។
៤.មន្រ្តីការិយាល័យកសិឧស្សាហកម្មខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និងមន្រ្តីការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងតំណាងសហគមន៍កសិកម្ម ចំនួន ០២នាក់សរុបចំនួន ០៤នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលរំលឹកឡើងវិញ ស្តីពីការប្រើប្រាស់និងថែទាំគ្រឿងយន្ដកសិកម្មក្រោមរោមអធិបតីភាពលោក សេង សាវ៉ាត់ អនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម។
៥.មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត រួម នឹងលោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយ កសិកម្មខេត្ត និង មន្ត្រី ការិយាល័យ ក្សេត្រសាស្ត្រ ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន CFAVC បានចុះត្រួតពិនិត្យ និងវាយតម្លៃកសិករ ប្រព័ន្ធ កសិកម្ម ចម្រុះបាន ចំនួន ៤កន្លែង នៅក្នុងឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល៖
-លោក គង់ មឿន ភូមិ តាសូ ឃុំ ឧត្ដម សូរិយា ស្រុក ត្រាំកក់ មាន ផ្ទៃ ដី សម្រាប់ សាងសង់ ឡ ជីវឧស្ម័ន និង រោងជីកំប៉ុស្តិ៍ មាន ទំហំ 10x12m និង ដី សម្រាប់ សាងសង់ ធ្នេីមានទំហំ 10x20m
-លោក សឹម សៅ ភូមិ ត្រពាំង ថ្លាន់ ឃុំ ឧត្ដម សូរិយា ស្រុកត្រាំកក់ មាន ផ្ទៃ ដី សម្រាប់ សាងសង់ ឡ ជីវឧស្ម័ន និង រោងជីកំប៉ុស្តិ៍ មាន ទំហំ 5x15m និង ដី សម្រាប់ សាងសង់ ធ្នេី មានទំហំ 12x8m
-លោក ស្រី សឹម ទីម ភូមិ ត្រពាំង ថ្លាន់ ឃុំ ឧត្ដម សូរិយា ស្រុក ត្រាំកក់ មាន ផ្ទៃ ដី សម្រាប់ សាងសង់ ឡ ជីវឧស្ម័ន និង រោងជីកំប៉ុស្តិ៍ មាន ទំហំ 6x4m និង ដី សម្រាប់ សាងសង់ ធ្នើមានទំហំ 12x7m
-លោក ស្រី ហេីម វណ្ណី ភូមិ តាសូ ឃុំ ឧត្ដម សូរិយា ស្រុក ត្រាំកក់ មាន ផ្ទៃ ដី សម្រាប់ សាងសង់ ឡ ជីវឧស្ម័ន និង រោងជីកំប៉ុស្តិ៍ មាន ទំហំ 4x12m និង ដី សម្រាប់ សាងសង់ ធ្នេីមានទំហំ 12x12m។
៦.មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC បានចុះធ្វើការបង្វឹក-ណែនាំតាមទីវាលស្តីពីការផ្សព្វផ្សាយ និងទីផ្សារនៃកម្មវិធីឡជីវឧស្ម័ន បានចំនួន ០២ប្រជុំ នៅក្នុងឃុំបានកាម និងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយទទួលបានលទ្ធផល៖
-អ្នកចូលរួមសរុបចំនួន ២៨នាក់ស្រី ១១នាក់។
-អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ចំនួន ០២នាក ស្រី ០១នាក់។
៧.លោក សេង ម៉េង ប្រធានការិយាល័យផែនការ គណនេយ្យ និងលោក សៀង រ៉ែន មន្រ្តីផ្សព្វផ្សាយ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការអង្កេតទីផ្សារនៃតម្លៃរបបអាហារ(CoID) នៅសណ្ឋាគារ Regancy Angkor ខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ ២១ ខែមេសាឆ្នាំ២០២២ ដែលរៀបចំដោយការិយាល័យទីផ្សារកសិកម្ម នៃនាយកដ្ឋានផែនការនិងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
៨.នៅការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត មានរៀបចំកិច្ចប្រជុំប្រចាំខែដេីម្បីបូកសរុបការងារអនុវត្តកន្លងមកនិងលេីកទិសដៅអនុវត្តបន្តក្រោមអធិបតីភាពលោក ឈឹម ណែម និងលោក អុីង សុភិន អនុប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត ព្រមទាំងមានការចូលរួមពីលោកប្រធានផ្នែកបសុពេទ្យស្រុក ក្រុងទាំង ១០ និងលោក លោកស្រីជាមន្រី្តការិយាលយ័ សរុប ៣៥នាក់ ស្រី ០៤នាក់ ក្នុងកិច្ចប្រជុំនេះលោក ឈឹម ណែម បានជំរុញតាមបណ្ដាស្រុក ក្រុងត្រូវបន្តចាក់ថ្នាំការពារជំងឺដុំពកស្បែកគោ និង ជំងឺសារទឹកគោ ក្របីអោយបានបន្ថែមទៀតដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វ និងត្រូវរឹតបណ្តឹងការត្រួតពិនិត្យចលនាសត្វនិងផលិតផលដែលមានកំណេីតពីសត្វជាពិសេសត្រូវទប់ស្កាត់ការនាំចូលសត្វពីប្រទេសជិតខាងខុសច្បាប់។
៩.លោក ឃុន ប៊ុនធី មន្រ្តីផ្នែកផលិតកម្មនៃការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តបានចុះបង្កាត់គោដោយសិប្បនិមិ្មតបានចំនួន ០២ក្បាល នៅភូមិព្រៃឈើទាល ឃុំអង្គតាសោម និងភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ សរុបបានមេគោ ២ក្បាល។
១០.មន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តបានចុះព្យាបាលសត្វជូនកសិករបានគោចំនួន ០១ក្បាល និងជ្រូក ០៣ក្បាល និងណែនាំបច្ចេកទេសចឹញ្ចឹមសត្វនៅរដូវប្រាំង នៅ ភូមិថ្មី ឃុំរនាម ស្រុកទ្រាំង និង នៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់។
១១. តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ១៣ ៥០០៛/គក្រ
+ជ្រូកកសិករ ១២ ៥០០៛/គក្រ
+មាន់បីសាសន៍ ១១ ៥០០៛/គក្រ
+មាន់សាច់ ៤ ៥០០៛/គក្រ
+មាន់ស្រែ ១ ៩ ០០០៛/គក្រ
+ស៊ុតមាន់ស្រែ ១ ២០០-១ ៣០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន ៣៥០-៣៧០៛/គ្រាប់
+ស៊ុតទា ៤១០-៤២០៛/គ្រាប់។
១២.លោកស្រី ម៉ិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត រួមនឹងលេាក ឈន សារិតអនុប្រធានការិយាល័យ និងមន្ត្រីបានធ្វេីការវិភាគគុណភាពគ្រាប់ពូជស្រូវផ្ការំដួលចំនួន ៥ឡូទ៏ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែល។សម្រួលដោយ ទៀង បុណ្ណរី