កង់បីអុីតាលី ព្យាចូ (Piaggio) បានអញ្ចើញ លោកអគ្គនាយក ក្រុមហ៊ុន អ អិម ខេមបូឌា មករត់កង់បី ក្នុងទិវាពលកម្មអន្តរជាតិ
ចូលរួមអបអរ ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែ ឧសភា ខាងមុខនេះ ជាមួយនឹង កង់បីអុីតាលី ព្យាចូ (Piaggio) ដោយធ្វើការកក់កង់បីអុីតាលីសម្រាប់ការធ្វើដំណើរក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលបើកបរដោយ លោកអគ្គនាយក ងន សាំង និងគណះគ្រប់គ្រងក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្ទាល់។ ងាយៗ បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ ចង់ធ្វើដំណើរជាមួយ នឹងគណះគ្រប់គ្រងរបស់ក្រុនហ៊ុន អ អិម អេ ខេមបូឌា ណាម្នាក់ លោកអ្នកគ្រាន់តែធ្វើការស្គេន QR កូដ ដែលមាននៅលើផ្ទាំងរូបភាព ឫក៏អាចទូរស័ព្ទមកកក់ ដើម្បីទម្លាក់លេខ និងទីតាំង របស់លោកអ្នកជាការស្រេច។ ហើយជាពិសេសទៅទៀតនោះ ថវិការដែលរកបានពីការរត់កង់បីនៅថ្ងៃទិវាពលកម្មអន្តរជាតិនេះផងដែរ នឹងត្រុូវបានបរិច្ចាកទៅកាន់ អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants) គឺជាអង្គការដែលផ្គត់ផ្គង់អាហារទៅដល់ កុមារកំព្រា និងកុមារក្រីក្រជាប្រចាំដោយមិនគិតថ្លៃ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការធ្វើដំណើររបស់លោកអ្នកជាមួយកង់បីអុីតាលី គឺជាការចូលរួមចំណែកក្នុងការបរិច្ចាកជួយដល់កុមារកំព្រា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ។ សូមធ្វើការកក់អ្នកបើកកង់បីអីតាលីដែលលោកអ្នកពេញចិត្ត តាមរយះឈ្មោះខាងក្រោម៖
១/ លោក ងន សាំង (អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា)
២/ លោក Erwan Soubelet (ប្រធានផ្នែកហិរញ្ញវត្ថុ)
៣/ លោក សេង វឹង (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ហ្វត (Ford) )
៤/ លោក Virote Sawangchange (ប្រធានគ្រប់គ្រងទូទៅ រោងចក្រដំឡើងរថយន្ត ហ្វត (Ford) )
៥/ លោក ន៉ូ ណារុណ (ប្រធានគ្រប់គ្រងទូទៅ ផ្នែករថយន្ត ឆាងអាន (Changan) )
៦/ លោក ឡោ វុទ្ធី (ប្រធានគ្រប់គ្រងទូទៅ ផ្នែកកង់បី ព្យាចូ (Piaggio) )
៧/ លោក ម៉ារិន ឧត្តម (ប្រធានគ្រប់គ្រងទូទៅ ផ្នែកត្រាក់ទ័រ ចនឌា (John Deere) )
៨/ លោក ឈាង វណ្ណារ៉ា (ប្រធានគ្រប់គ្រងទូទៅ ផ្នែកគ្រឿងចក្រ និងយានយន្តប្រភេទធ្ងន់)
៩/ លោក តាំង អាង (ប្រធានគ្រប់គ្រងទូទៅ ផ្នែកផលិតផលចំរុះ)
១០/ លោក លី សុវណ្ណារឹទ្ធិ (ប្រធានគ្រប់គ្រងទូទៅ ផ្នែកសេវាកម្មជួលរថយន្ត AVIS)
១១/ លោក ម៉ម សុវណ្ណារ៉ា (ប្រធានគ្រប់គ្រង ផ្នែកធនធានមនុស្ស)
១២/ លោក កែវ សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រង ផ្នែកឌីជីថល)
១៣/ លោក ជាម សុវណ្ណារិទ្ធិ (ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម កូមិនខ្មែរ (Comin Khmer) )សម្រួលដោយ ទៀង បុណ្ណរី