ឯកឧត្តមហ៊ុន ម៉ាណែតបញ្ជាក់ថាសុខសន្តិភាពបានផ្តល់នូវឱកាសក្នុងការធ្វើ បុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយ រីករាយ

ភ្នំពេញ  ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លងមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាម ក៏ដូចជាក្នុងខេត្ត កំពត និងទូទាំងប្រទេស សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើ បុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយ រីករាយ ជាពិសេសការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ត កំពត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បានមានប្រសាសន៍ថា សម្តេចតេជោ បាននាំមកនូវសន្តិភាពពេញលេញសម្រាប់ជូនប្រជា ពលរដ្ឋ រួមមានទាំង “សន្តិ ភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មក វិញនូវស្ថានការណ៍សង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋា រចនាសម្ព័ន្ធជាតិ។ សន្តិភាពផ្លូវចិត្ត គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរី ភាពក្នុងការរស់នៅប្រកប ដោយក្តីសង្ឃឹម។ សម្តេចតែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជា ពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ដូច្នេះ សូមបន្តជឿទុកចិត្តមកលើសម្តេចតេជោ តាមរយៈការបោះឆ្នោតជូនសម្តេច បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពរុង រឿងបន្ថែមទៀត។ ឯកឧត្តមក៏បាន ថ្លែងអំណរ គុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញា ធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោក គ្រូអ្នកគ្រូ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ អនុវត្តភារកិច្ចបម្រើប្រជាពល រដ្ឋជាប់ជាប្រចាំ រួមទាំងការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់ពីស្ថានភាពនៅមូលដ្ឋាន ដែលនេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សាភ្ជាប់មួយយ៉ាងសំខាន់រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះរឹតតែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យសក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង