ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាននាយកដ្ឋានចំនួន៤នាក់ ដើម្បីបែងចែកភារកិច្ចការងារគ្រប់គ្រង់គ្រោះមហន្ដរាយ
ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម នាយឧត្ដមសឹនីយ៍ គន់ គីម ទេស រដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានចូលរួមជា អធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាននាយកដ្ឋានចំនួន៤នាក់ និងនិមន្តព្រះសង្ឃ សូត្រមន្ដរំដោះគ្រោះឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នៅគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងមានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំ អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា(គ.ជ.គ.ម) នាយកដ្ឋានទាំង៥ នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់មន្រ្តីជំនាញក្រោម ឱវាទ ត្រូវចេះសហការគ្នាអោយបានល្អនៅតាមនាយកដ្ឋាននីមួយៗក៏ដូចជាបម្រើ ឱ្យរដ្ឋបាល ជាតិ និងចេះសម្របសម្រួលជាមួយថ្នាក់ក្រោមជាតិ និងមូលដ្ឋានទៅលើវិស័យការងារ គ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី បានថ្លែងទៀតថា ស្ថិតក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន។ មានការរីកចម្រើនវិស័យទេសចរណ៍ កាត់ដេរ អចលនទ្រព្យ។ល។ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ សមិទ្ធផលទាំង ឡាយ ក៏ទទួលនូវការប្រឈមដោយសារតែការកើនឡើងនៃគ្រោះមហន្តរាយដោយសារ មនុស្ស និងដោយធម្មជាតិដូចជា ធ្លាក់យន្តហោះ ទឹកជំនន់ សម្ពាធទាប រាំងស្ងួត ខ្យល់ព្យុះ រន្ទះបាញ់ និងការបាក់ច្រាំងជាដើម។ ដោយកម្ពុជា ក៏ជាប្រទេសមួយក្នុងតំបន់ ដែលងាយរងគ្រោះចំពោះគ្រោះមហន្តរាយដោយធម្មជាតិ។ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយស្ថាប័ន ក្រសួងពាក់ព័ន្ធនានា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយកាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយគ្រោះមហន្តរាយ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ក៏បានចូលរួមអនុវត្តន៍កាន់តែមានប្រសិទ្ធភាពនូវការងារកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ។
ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម បន្តទៀតថា បច្ចុប្បន្នភាពនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយអង្គការការីតាស់កម្ពុជា និងក្រសួងគ្រប់គ្រង គ្រោះអាសន្ននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងផែនការកាត់បន្ថយ ហានិភ័យ គ្រោះមហន្តរាយក្នុងសហគមន៍។ ពិនិត្យលទ្ធភាពតាមសំណើសុំ របស់មូលដ្ឋានថ្នាក់ក្រោមជាតិ នូវស្បៀងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ ក្នុងការងារគម្រោង និងបន្តពង្រឹងយន្តការសម្របសម្រួលជាមួយWFP សម្រាប់ការអនុវត្តផែនការសកម្មភាព ដែលនៅសល់ស្របតាមអនុស្សរណៈនៃការយោគយល់ ដែលបានឯកភាពជាមួយគ្នា។ បន្តកិច្ចសហការជាមួយអង្គការភី ដើម្បីបង្កើតមូលដ្ឋានរួមជាមួយភាគីពាក់ព័ន្ធ ក្នុងការធានា បាននូវប្រតិបត្តិការល្អ លើការផ្សាយសារជូនដំណឹងជាមុន អំពីហេតុការណ៍គ្រោះមហន្តរាយ តាមស្ថានីយវិទ្យុ។ យើងត្រូវបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្រាប់ ឆ្នាំ២០២២៕សម្រួលដោយ ទៀង បុណ្ណរី