អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជំរុញកងកម្លាំងប្រដាប់អាវុធ ត្រូវតែថែរក្សាការពារ ឱ្យបានគត់មត់សន្តិភាព និងស្ថិរភាពនយោបាយ
បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២–
អគ្គមេបញ្ជាការ នៃកងយោធពលខេមរ ភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងជំរុញដល់កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ត្រូវបន្តថែរក្សា ការពារឱ្យបានគត់មត់សុខសន្តិភាព និងស្ថិរភាពនយោបាយដោយ មិនអនុញ្ញាតឱ្យកម្លាំងណាមួយមកបំផ្លាញបានឡើយ ព្រោះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិ វឌ្ឍន៍ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត របស់ប្រជាជន។
ការថ្លែងយ៉ាងដូច្នេះ របស់ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ ធ្វើឡើងក្នុងឱកាសដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ព នៅតំបន់ ព្រំដែនទិសទី១ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះស្មារតីលះ បង់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងនៅទិសទី១ ខេត្តបន្ទាយមានជ័យ ក្នុងកិច្ចខិតខំអនុវត្តន៍ភារកិច្ចការពារបូរណភាពទឹកដី បានល្អប្រសើរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅ និងសារៈ សំខាន់បំផុតនៃពាក្យថា “ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាប និកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯក ភាពជាតិពេញលេញ “ ។
ពាក់ព័ន្ធដល់ស្ថានការណ៍បច្ចុប្បន្ន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពី វិបត្តិធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកលកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព អាយុជីវិត និងសេដ្ឋកិច្ចជាតិ។ ប្រឈមបញ្ហានេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធវីធី និងយុទ្ធសាស្ត្រទាន់ហេតុការណ៍ ពិសេសការស្វែងរកវ៉ាក់ សាំងចាក់ជូនដោយឥតគិតថ្លៃ ការពារបានអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងស្មារតីទទួលខុសត្រូវ តួនាទីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែន នៃមាតុភូមិ តាមគោលនយោបាយដឹកនាំរបស់រាជ រដ្ឋាភិបាល ។ ក្នុងនោះត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ជាមួយនោះត្រូវរួម សហការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីថែរក្សាការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ៕សម្រួលដោយ ទៀង បុណ្ណរី