អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ ស្មើនឹង ១,៥៩៤ ក្បាលដី ក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ ស្មើនឹង ១,៥៩៤ ក្បាលដី ក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាល ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលយកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ថាប័ណ្ណនេះគឺមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមកុំយកទៅអ៊ុតរឹង ដែលវាអាចធ្វើឱ្យខូចខាតនៅខពេលដែរយើងយកទៅប្រប្រាស់តាមងម្រូវការផ្សេងៗ ហើយសូមឱ្យខិតខំថែរក្សាសាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅ បើមិនចាំបាច់ទេ សញមកុំយកទៅលក់។
ឯកឧត្តម ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ សូមកុំបង្ខិតរបង និងសាងសង់សំណង់រឹង ដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ ព្រោះថា ប្រសិនបើថ្ងៃក្រោយអាជ្ញាធរ មានបំណងចង់ពង្រីកផ្លូវ គឺធ្វើឱ្យយើងមានការលំពាក។
ឯកឧត្តម ក៏បានលើកឡើងផងដែរថា កម្ពុជាបច្ចុប្បន្ននេះគឺមានសន្ថិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញទូទាំងបហរទេស ហើយប្រទេសកម្ពុជាជាង៥០០ឆ្នាំមកហើយមិនមានសន្តិភាពដូចបច្ចុប្បន្ននេះទេ។ ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមផ្ទះ ក៏ដូចជាតាមមូលដ្ឋាន។
ឯកឧត្តម ក៏បានលើកឡើងពីការរៀបចំវេទិកាសាធារណៈនៅតាមភូមិ ដោយមានការណែនាំ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ឱ្យមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីទទួលបានសំណើ សំណូមពរ តម្រូវការ និងសេចក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មកដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារសម្រាប់ជួយ និងធ្វើការដោះស្រាយ។
ជាចុងក្រោយ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងដូសទី២រួចហើយ សូមប្រញ៉ាប់រួសរាន់បន្តទៅចាក់ដូសទី៣ ឬដូសជំរុញបន្ថែមទៀត គឺដើម្បីការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕សម្រួលដោយ ទៀង បុណ្ណរី
   
អត្ថបទដែលជាប់ទាក់ទង