សារប្រជាពលរដ្ឋជាច្រើនស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
សារប្រជាពលរដ្ឋជាច្រើនស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានរិះគន់អាជ្ញាធរចំៗថាគ្មានសមត្ថភាពបង្រាបបុគ្គលឈ្មោះ អម វិទូ ជាមេឈ្មួញដុះស្លែ គ្មានសមត្ថកិច្ចមកក្បែរឡើយសូមបញ្ជាក់ថា ឈ្មោះ អម វិទូ នេះជាមេឈ្មួញជួញដូរកញ្ចា ចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ ហើយក៏មានបក្សពួកជាច្រើននាក់ដែលបានដាំដុះដើម្បីទុកលក់ជូនមេឈ្មួញនេះ បើអ្នកណាមិនលក់អោយទេ ឈ្មោះ អម វិទូនេះនិងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាម ដោយសារលោក អម វិទូ នេះ ចាត់ចែងរកស៊ីបែបជាប្រព័ន្ធហើយ។ ប្រជាពលរដ្ឋខឹងសម្បាជាខ្លាំងនូវឈ្មោះ អម វិទូ នេះដែលប្រព្រឹត្ត និងឃុបឃិតជាមួយមន្រ្តីគ្រាប់ល្ពៅធ្វើបាបពលរដ្ឋស្លូតត្រង់ប្រើអំណាចឥតមេត្តា។ សូមបញ្ជាក់ផងដែរថា កាលពីកន្លងទៅ ឈ្មោះ អម វិទូ នេះត្រូវបានកម្លាំងសមត្ថកិច្ចចាប់វៃខ្នោះម្តងរួចទៅហើយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីបទជួញដូរកញ្ឆាចំនួន៨៩គីឡូនិងកញ្ឆាស្រស់ចំនួន៣៥៥០ដើម ជាប់គុកមិនទាន់ក្តៅគូថផងចេញមកបន្តការរកស៊ីជួញដូរដដែលនេះមិនខ្លាចញញើតសំណាញ់ច្បាប់ផង រកស៊ីកាន់តែធំៗទៅ។
ជាចុងក្រោយក្នុងនាមប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយរូបសុំសំណូមពរទៅដល់លោកស្នងការខេត្តតាកែវ ក៏ដូចជាលោកអភិបាលខេត្តតាកែវ មេត្តាមានចំណាត់ការទៅដល់បុគ្គលឈ្មោះអម វិទូ នេះ
ផងកុំអោយដើរធ្វើផ្គរភ្លៀងតាមតែចិត្តបែបនេះតទៅទៀត។សម្រួលដោយ ទៀង បុណ្ណរី