ម្ទេសផ្លោកសុវត្ថិភាពធម្មជាតិក្នុងខេត្តមណ្ឌលគិរីមានរសជាតិឆ្ងាញ់បានចាប់ផ្តើមប្រមូលផលជាបណ្ដើរៗហើយ

ដំណាំម្ទេសផ្លោកសុវត្ថភាពធម្មជាតិក្នុងខេត្តមណ្ឌលគិរីដែលមានរសជាតិឆ្ងាញ់ បានចាប់ផ្តើមប្រមូលផលជាបណ្ដើៗហើយខណៈពេលបច្ចុប្បនុ្នដំណាំប្រភេទនេះកំពុងមានទីផ្សារល្អ និងមានអត្ថប្រយោ ជន៍ច្រើនដល់រាងកាយនិងសុខភាព ។ . លោក មុយ រ៉ាដូ ម្ចាស់កសិ ដ្ឋានផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាពធម្មជាតិនិងជាកសិករដាំម្ទេសផ្លោកពូជរបស់តៃវ៉ាន់ បានប្រាប់ទូរទស្សន៍ អន ឡាញ TNM ថា ដំណាំម្ទេសផ្លោកនេះ គឺជាប្រភេទដំណាំធម្មជាតិដែលមិនប្រើប្រាស់ជីគីមី ដោយដាំតាមបច្ចេក ទេសស្តង់ដារសុវត្ថិភាព ជាពិសេសម្ទេសផ្លោកពូជតៃវ៉ាន់នេះ មានរសជាតិឆ្ងាញ់ សាច់ស្រួយល្អ មិនជ្រាយ ទោះបីជាទុំក៏ដោយនៅតែរក្សារសជាតិឆ្ងាញ់ដដែល ។ លោកបានបន្តថា សម្រាប់ការដាំម្ទេសផ្លោកនេះ  គឺមានផលលំបាកច្រើន ដោយជួបប្រទះបញ្ហាមួយចំនួន ដូចជា៖ សត្វ ល្អិតបំផ្លាញ ការរលួយឫស ប្រព័ន្ធទឹកស្រោចស្រព ការសម្អាតស្មៅ ហើយត្រូវដាក់ជីធម្មជាតិឱ្យបានគ្រប់គ្រាន់ ទើបធ្វើឱ្យទទួលបានទិន្នផលច្រើន ដោយប្រើរយៈពេល១ ខែកន្លះ ទើបទទួលផលបាន ចន្លោះពី៨ទៅ១០ផ្លែ ក្នុង១ ដើម ស្មើនឹងប្រមាណ១គីឡូ ក្រាម ។ លោកបានបញ្ជាក់ថា ការខិតខំដាំដុះដំណាំសុវត្ថិភាពប្រភេទនេះ គឺដោយសារតែការស្រឡាញ់ចូលចិត្តផ្នែកកសិកម្ម និងគិតគូរខ្ពស់ពីសុខភាពអ្នកបរិភោគ ក៏ដូចជាចង់លើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។  « មូលហេតុដែលយើងចូលចិត្តដាំបន្លែផ្លែឈើទាំងអស់នឹង ពីព្រោះពួកខ្ញុំចូលចិត្តបរិភោគ ដោយ សារវាមានរសជាតិឆ្ងាញ់ និងយើងគិតគូរពីសុខភាពអ្នកបរិភោគនិងខ្លួនឯងផ្ទាល់ផងដែរ»។ លោកបានអំពាវនាវ ទៅកាន់អ្នកវិនិយោគទាំងអស់ ប្រសិនបើមានចំណាប់អារម្មណ៍ផ្នែកកសិកម្មដាំបន្លែផ្លែឈើសុវត្ថិភាព អាចធ្វើការចូលរួមសហការគ្នា ដើម្បីរកប្រាក់ចំណូលសម្រាប់ខ្លួនឯង ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកសិកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។ សូមបញ្ជាក់ថា កសិដ្ឋានផ្ទះសំណាញ់ របស់លោក មុយ រ៉ាដូ មានទីតាំងស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌល គិរី បានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ លើផ្ទៃដី២០ហិកតា ដោយសព្វថៃ្ងកំពុងដាំម្ទេស ផ្លោកពូជតៃវ៉ាន់ចំនួន ១០០០០ដើម ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជ ធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ដែលមានតម្លៃបោះដុំ ៨០០០រៀលក្នុង ១គីឡូក្រាម និងលក់រាយតម្លៃ ១០០០០ រៀល ក្នុង១គីឡូក្រាម ៕សម្រួលដោយ ទៀង បុណ្ណរី


អត្ថបទដែលជាប់ទាក់ទង