ព្រឹកនេះ រដ្ឋសភាបើកសម័យប្រជុំ លើកទី៧ នីតិកាលទី៦

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសានេះ បានបើកសម័យប្រជុំ លើកទី៧ នីតិកាលទី៦ ដើម្បីស្តាប់របាយការណ៍ស្តីពីសកម្មភាពការងារ ក៏ដូចជាពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន បន្ទាប់ពីសម្រាកសម័យប្រជុំពេញអង្គរយៈពេល៣ខែ ដើម្បីចុះមូលដ្ឋានស្តាប់សំឡេងរបស់ម្ចាស់ឆ្នោត។ សម័យប្រជុំ លើកទី៧ នីតិកាលទី៦ ចាប់ផ្តើមដោយមានសមាជិក សមាជិកា ចូលរួមចំនួន៩៣រូប ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានរបៀបវារៈចំនួន៤ គឺ៖ ១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។ ២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦។ ៣- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦ ។ ៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង