រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំស្តីពី ក្រុមការងារចុះវាស់វែងដី កាន់កាប់របស់ប្រជាពលរដ្ឋរស់នៅយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
ស្ទឹងត្រែង÷ យោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះវាស់វែងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅយូរឆ្នាំក្នុងតំបន់ការពារ និងរបៀងអភិរក្សជីវចម្រុះ. រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំស្តីពី ក្រុមការងារចុះវាស់វែងដី កាន់កាប់របស់ប្រជាពលរដ្ឋរស់នៅយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធការពារធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង នឹងមានការចូលរួម ពី ឯកឧត្តមអភិបាលរងខេត្ត គណៈអភិបាលក្រុង/ស្រុក មន្ទីរអង្គភាពដែលពាក់ព័ន្ធ ជាច្រើនរូប ផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង ចាត់ដល់មន្ត្រីក្នុងមន្ទីរពាក់ព័ន្ធ ដើម្បីអោយការងារចុះវាស់វែងដី កាន់កាប់របស់ប្រជាពលរដ្ឋរស់នៅយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធការពារធម្មជាតិ នេះមានភាពងាយស្រួយ និងមានប្រសិទ្ធភាព។
ក្នុងនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត
ក៏បានលើកឡើងការដាក់ចេញគោលការណ៍ស្នូល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើការគ្រប់គ្រងតំបន់ការពារ និងការកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ និង បញ្ហាប្រឈមក្នុងការចុះវាស់វែងដី ជូនប្រជាពលរដ្ឋ នៅស្រុកមួយចំនួន លើកលែងតែស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង។
ជាចុងក្រោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត
ក៏បានជម្រុញដល់ក្រុមការងារចុះវាស់វែងដី ត្រូវមានទិន្នន័យប្រជាជនច្បាស់លាស់មានការកំណត់អោយបានច្បាស់លាស់ ក្នុងការចុះវាស់វែងមានការជូនព័ត៌មានជាមុន ដើម្បីងាយស្រួលក្នុងការអនុវត្ត ដោយមានការសហការពីប្រជាពលរដ្ឋ ។
បើតាមការបញ្ជាក់របស់ លោក មិញ ស៊ីចាយ ប្រធានមន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានឲ្យដឹងថា÷
ក្រុមការងារដែលត្រូវអនុវត្តមាន ៥គោលដៅ គឺ ÷
១. ដែនជម្រកសត្វព្រៃ-ព្រៃឡង់
២.ដែនជម្រកសត្វព្រៃសៀមប៉ាង
៣.តំបន់រ៉ាមសារ
៤.ឧទ្យានជាតិ
៥.របៀងអភិរក្សជីវចម្រុះ
សម្រួលដោយ ទៀង បុណ្ណរី