ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៖

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ អមដំណើរដោយ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្រ្តីដឹកនាំនាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានជួបប្រជុំពិភាក្សាការងារជាមួយ មន្រ្តីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមន្រ្តីដឹកនាំតាមអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាលើកិច្ចសហការនិងសម្របសម្រួលដំណើរទស្សនៈកិច្ចសិក្សានិងផ្សព្វផ្សាយរបស់អ្នកសារពត៌មានអន្តរជាតិនានា ក្រោមកិច្ចសហប្រតិបត្តិការ របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយ គោលដៅនិងផលិតផលទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក។
កិច្ចប្រជុំបានបញ្ចប់នូវវេលាម៉ោង ១១:៣០នាទី ក្រោមបរិយាកាសស្និទ្ធិស្នាល រីករាយ យោគយល់ និង ស្មារតីសហការខ្ពស់ ហើយអង្គប្រជុំបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីបន្តសិក្សានិងដោះស្រាយ បញ្ហានានា នៅពេលខាងមុខអោយបានល្អប្រសើរ។សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង