កុមាររងផលប៉ះពាល់វិជ្ជមានកូវីដ-១៩ ចំនួន១០០គ្រួសារ ទទួលបានអំណោយពីអង្គការយូនីសេហ្វ (UNICFF) តាមរយៈ មន្ទីរសង្គមកិច្ច និង រដ្ឋបាលខណ្ឌដូនពេញ

រាជធានីភ្នំពេញ​៖​ កុមាររងផល ប៉ះពាល់ វិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ”សហគមន៍ ២០កុម្ភៈ” ក្នុងមូលដ្ឋានខណ្ឌដូន ពេញ ចំនួន ១០០គ្រួសារ ទទួលបានអំណោយពីអង្គការយូនីសេហ្វ (UNICFF) តាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ ។

ពិធី​ចែក​អំណោយនេះ​ បាន​ធ្វើ​ឡើង​នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោម​វត្តមាន​លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ។ អំណោយរបស់អង្គការយូនីសេហ្វ (UNICFF) ចែកជូនដល់កុមាររងផល ប៉ះពាល់វិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ”សហគមន៍ ២០កុម្ភៈ” ក្នុងមូលដ្ឋានខណ្ឌដូន ពេញ សរុបចំនួន ១០០គ្រួសារ នោះ ក្នុង ០១គ្រួសារទទួលបាន៖​ អង្ករ ០២បាវ ស្មើនឹង ៥០គីឡូក្រាម – មីម៉ាម៉ា ០១កេស-ទឹកត្រី ០១យួរ – ទឹកស៊ីអ៊ីវ ០១យួរ – សាប៊ូម្សៅ ០១កញ្ចប់- ថ្នាំដុសធ្មេញ ០១ប្រអប់ – ត្រីខ ០១ឡូ- ប្រេងឆា ០១ដប ច្រាសដុសធ្មេញ ០១ និង នំធុង ០១ធុង ផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង