កិច្ចពិភាក្សារគ្នាវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនសាជាថ្មីមានរយៈពេល ១ម៉ោងកន្លះ
ភ្នំពេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ –
ប្រធានក្រុមមន្រ្តីនៃគណបក្សកាន់អំណាចអ៊ុយក្រែននៅក្នុងសភាប្រជាជន លោក David Arahamia បានរាយការណ៍ថា កិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃចន្ទមានរយៈពេលមួយម៉ោងកន្លះ បន្ទាប់ពីកិច្ចពិភាក្សាបានបន្តក្នុងទម្រង់ក្រុមការងារ។
កាសែត Ukrainiskaya Pravda បានដកស្រង់សម្តីរបស់លោក Arahamia ដែលបាននិយាយថា «កិច្ចប្រជុំក្នុងទម្រង់អនឡាញបានធ្វើឡើងរួចរាល់ហើយ ចាប់ពីម៉ោង ១០:៣០នាទីព្រឹកដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់កាលពីថ្ងៃចន្ទ»។
កាលពីថ្ងៃអាទិត្យ កាសែតនេះបានរាយការណ៍ថា នៅថ្ងៃទី២១ ខែមីនា កិច្ចចរចារបស់គណៈប្រតិភូផ្លូវការគ្រោងនឹងចាប់ផ្តើមឡើងវិញក្នុងទម្រង់ជាសន្និសីទតាមប្រព័ន្ធអនឡាញ ដោយធ្វើការងារនៅក្នុងកម្រិតក្រុមអ្នកជំនាញ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់មេដឹកនាំនៃសាធារណរដ្ឋ Donbass បានសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានបំណងចង់កាន់កាប់ទឹកដីអ៊ុយក្រែនធ្វើជាកម្មសិទ្ធរបស់ខ្លួននោះទេ។
នៅថ្ងៃទី២៨ ខែកុម្ភៈ ជុំទីមួយនៃកិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែនបានធ្វើឡើងនៅក្នុងទីក្រុង Gomel ។ វាមានរយៈពេលប្រាំម៉ោង។ ក្រោយមក មានការជួបប្រជុំទល់មុខគ្នាពីរជុំបន្ថែមទៀត និងការជួបគ្នាលើកនេះជាទម្រង់តាមប្រព័ន្ធអនឡាញ៕