អាមេរិកថា ចិនគួរប្រើឥទ្ធិពលរបស់ខ្កួនដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!
អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនមានទំនាក់ទំនងពិសេសជាមួយរុស្ស៊ី ដែលខ្លួនអាចប្រើប្រាស់វាដើម្បីបញ្ចប់សង្គ្រាម រយៈពេលបីសប្តាហ៍កន្លងមកនេះរបស់រុស្ស៊ីលើអ៊ុយក្រែន។
ថ្លែងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានអង្គុយជាមួយមន្ត្រីជាន់ខ្ពស់ចិនលោក Yang Jiechi អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថាទីក្រុងប៉េកាំង “មានអានុភាពយ៉ាងខ្លាំងជាមួយរុស្ស៊ី” ។
លោក Price បានប្រាប់អ្នកយកព័ត៌មានថា “ទំនាក់ទំនងរវាងរុស្ស៊ី និងចិនគឺខុសពីទំនាក់ទំនងដែលយើង ឬប្រទេសផ្សេងទៀតនៅលើភពផែនដីមានជាមួយរុស្ស៊ី”។
គួរជម្រាបថា ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីរមានរបាយការណ៍បានលេចឡើងកាលពីចុងសប្តាហ៍ដែលបង្ហាញថា រុស្ស៊ីបានឈោងដៃទៅចិនសម្រាប់ជំនួយសេដ្ឋកិច្ច និងយោធា ដើម្បីពង្រឹងកិច្ចប្រឹងប្រែងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ី និងចិនបានបដិសេធចំពោះរបាយការណ៍នេះ៕