ថ្ងៃនេះ រុស្ស៊ី និង អ៊ុយក្រែន ចរចាគ្នាម្តងទៀត
ក្រុមមន្ត្រីបាននិយាយថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី នឹងរៀបចំកិច្ចចរចាជុំថ្មីមួយទៀត នៅថ្ងៃចន្ទទី១៤ខែមីនានេះ។
លោក Mykhailo Podoliak ទីប្រឹក្សាលោក Zelenskyy និងជាផ្នែកនៃក្រុមចរចាបាននិយាយថា កិច្ចពិភាក្សានឹងបន្តឡើងវិញ តាមរយៈវីដេអូ។
ការអះអាងរបស់លោកនៅលើ Twitter ក៏បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍មុននេះ ដោយលោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីផងដែរ៕