តារាចម្រៀង រុស្ស៊ី ថតវីដេអូស្រាតសុំសន្តិភាពពិភពលោក
តារាចម្រៀងរុស្ស៊ីនាង Slava បានបង្ហោះវីដេអូមួយបង្ហាញពីការអាក្រាតកាយរួមជាមួយនឹងដៃរបស់បុរសម្នាក់ខ្ទប់សុដន់របស់នាង ។
នៅក្នុងការបង្ហោះនោះ តារាចម្រៀងរូបនេះបានអំពាវនាវសុំសន្តិភាពពិភពលោក ហើយបាននិយាយថា នាងសង្ឃឹមថា ប្រជាជាតិរបស់នាងនឹងមិនចាំបាច់ត្រូវបានការពារពីអ្វីនោះទេ ។
ប៉ុន្តែវីដេអូរបស់នាងដែលបានបង្ហោះនៅទិវា Defender of the Fatherland Day ដែលត្រូវបានប្រារព្ធនៅថ្ងៃទី ២៣ ខែកុម្ភៈនៅក្នុងប្រទេសរុស្ស៊ី និងរំលឹកដល់ការបង្កើតកងទ័ពក្រហម ក៏ដូចជាការប្រារព្ធពិធីទូទៅនៃកងកម្លាំងប្រដាប់អាវុធផងដែរនោះត្រូវបានរងការរិះគន់យ៉ាងខ្លាំង ។
នៅក្នុងវីដេអូនោះនាង Slava ដែលមានឈ្មោះពិតថា Anastasia Vladimirovna Slanevskaya ពាក់គ្រឿងសម្អាងភ្លឺចែងចាំង និងសក់ស្កូវ ខណៈពេលដែលគ្មានសម្លៀកបំពាក់ឡើយ និងថែមទាំងមានបុរសម្នាក់យកដៃខ្ទប់សុដន់របស់នាងទាំងសងខាងផងដែរ ។
ទន្ទឹមនោះវាក៏កើតឡើង បន្ទាប់ពីលេចឮថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានព្យួរពីតួនាទីជាប្រធានកិត្តិយសជាមួយសហព័ន្ធយូដូអន្តរជាតិ ក្រោយការសម្រេចចិត្តចូលវាយលុកអ៊ុយក្រែន ៕