ផ្លាស់ប្ដូរមុខតំណែងមន្ត្រីពន្ធនាគារចំនួន5រូបក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷ គ្រោងផ្លាស់ប្ដូរមុខតំណែងរបស់មន្ត្រីពន្ធនាគារក្នុងខេត្តស្ទឹងត្រែង មានប្រធាននឹងអនុប្រធានពន្ធនាគារ ដោយនឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ។ តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចផ្លាស់ប្ដូរតំណែងប្រធាននឹងអនុប្រធានពន្ធនាគារក្នុងខេត្តស្ទឹងត្រែងមានចំនួន5រូប ឲ្យទៅបំរើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារវិញ។ យោងតាមសេចក្តីប្រកាសបានបញ្ជាក់ឲ្យដឹងបន្ថែមថា ផ្លាស់ប្តូរទី១មានលោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ២ ឈ្មោះ ឈុន ដារ៉ា ពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។ ទី២.លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ៣ ឈ្មោះ រស់សុធា ឲ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។ ទី៣.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១ ឈ្មោះ ជា សុជាតិ ពីអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ឲ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។ ទី៤.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១ ឈ្មោះ បុិន សំអូន ពីប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមុខរបរពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ នឹងទី៥ លោកអគ្គានុរក្សថ្នាក់លេខ១ ឈ្មោះលាងសំអឿន ពីប្រធានផ្នែកទិន្នន័យនិងបណ្ណសារនៃពន្ធនាគារខេត្ត ឲ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។ ចំណែកការតែងតាំងមន្ត្រីពន្ធនាគារថ្មីចំនួន២រូប គឺលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ឈ្មោះ ប្រាជ្ញ សុភី ឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជំនួសវិញ។ រីឯលោកវរៈអគារនុរៈថ្នាក់លេខ១ ឈ្មោះ រិទ្ធ ឌីណា ឲ្យកាន់តំណែងជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។ ការផ្លាស់ប្ដូរមុខតំណែងនឹងតួនាទីខាងលើនោះ ប្រហែលជាអ្នក គ្រប់គ្រងធ្វើមិនបានល្អ កាលកន្លងមកបណ្តាលឲ្យមានករណីអ្នកទោសបទល្មើសឧក្រិដ្ឋជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងដ៏ទៃទៀត បានរត់គេចពីក្នុងពន្ធធនាគារខេត្តស្ទឹងត្រែងតែក្រោយមកទើបចាប់គ្រប់ចំនួនមកវិញ៕ (ដោយសហការី TNM ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង