លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM និង លោក សន ប៊ុនថេង បានចូលរួមកិច្ចការមនុស្សធម៌ ជាមួយអ្នកព័ត៌មាន និងកងកម្លាំងប៉ូលិសចរាចរណ៍តាមគោលដៅក្នុងរាជធានីភ្នំពេញ

ព្រឹកថ្ងៃទី១៥ ខែកុម្ពៈ ឆ្នាំ២០២២ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រត្តិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន បានចុះចែកអំណោយជាទឹកធម្មជាតិ ហៅថាទឹកស្រ្ពីងប្រូវីដា ដែលមានប្រភពមកពីជួរភ្នំកំពត ជាពិសេសទឹកនេះដែរ ទើបតែទទួលវិញ្ញាបនបត្រគុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ លោកសែម បូរ៉ា បានប្រាប់ថា ទឹកស្រ្ពីងប្រូវីដា ត្រូវតែចែកទៅដល់គោលដៅនិមួយៗតាមតម្រូវការនិងកងកម្លាំងដែលប្រចាំការដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដែលស្ថិតនៅក្រោមម្លប់និងដំបូលសន្តិភាពតែមួយ តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។ លោក បានបន្តទៀតថា រាល់ការចែកអំណោយជាទឹកស្រ្ពីងប្រូវីដានេះត្រូវតែធ្វើតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ ធ្វើយ៉ាងណាអោយបានគ្រប់គោលដៅ ហើយអោយទៅដល់ដៃរបស់សមត្ថកិច្ចដែលកំពុងចុះអនុវត្តចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតក្នុងនាមជាអ្នកសារព័ត៌មានរួមអាជីពដូចគ្នា ក៏ត្រូវតែផ្តល់ជូនគ្រប់ៗគ្នាទូរទាំងប្រទេស ជាពិសេសក្រសួងសាម៉ីដែលមានឯកឧត្តម បណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា ការចែកអំណោយនេះនិងមានបន្តបន្ទាប់ទៀត ហើយកាលពីកន្លងទៅ លោក សែម បូរ៉ា និងក្រុមការងារបានចែកទឹកស្ព្រីងប្រូវីដា ទៅដល់អ្នកសារព័ត៌មានដូចគ្នា ជាច្រើនអង្គភាព ជាការចូលរួមចំណែកកិច្ចការមនុស្សធម៌ និងសង្គមផងដែរ៕

   

អត្ថបទដែលជាប់ទាក់ទង