ឈាមស្រែកស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ
មណ្ឌលគិរី៖កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅចំណុចស្រែចោទ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ ដោយបានសម្លាប់មនុស្សចំនួន៥នាក់និងរងរបួសធ្ងន់ម្នាក់ ។
ក្រោយពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចពាក់ព័ន្ធបានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយទីបំផុតជនសង្ស័យពាក់ព័ន្ធចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។
តាមការបង្ហើបពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីសហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
សមត្ថកិច្ច ថ្លែងថា ជនសង្ស័យទាំង៦នាក់មានឈ្មោះ ៖
១-ធី ម្ពៀត ហៅព្សឹត អាយុ១៨ឆ្នាំ ជនជាតិព្នង ជាមក្លោងផ្តើមគំនិត
២-រឹម ធា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាសហចារី
៣-នឹម ខ្លាខឹន អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាសហចារី
៤-ធី ព្យឹត អាយុ១៤ឆ្នាំ ជនជាតិព្នង ជាសហចារី
៥-ក្លឹង ចន្ធី អាយុ១៤ឆ្នាំ ជនជាតិព្នង ជាបញ្ជាអោយសម្លាប់
៦-នួន វណ្ណា អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ជាបញ្ជាអោយសម្លាប់
ជនសង្ស័យទាំង៦នាក់ ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
នៅដំណាក់កាលសមត្ថកិច្ច ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំងអស់ នេះ គឺ ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះថា «ចេះអំពើអាបធ្មប់» ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕