អបអរសាទរ ! ទឹកស្ព្រីងប្រូវីដា នៃក្រុមហ៊ុនដូនពេញត្រេឌីងឯ.ក ទទួលបានវិញ្ញាបនបត្រគុណភាពអន្តរជាតិពីគណៈកម្មាធិការ ISO នៅប្រទេសអង់គ្លេស

ទឹកស្ព្រីងប្រូវីដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ព្រមទាំងតំណាងគណៈកម្មាធិការទទួលស្គាល់គុណភាព ISO។

ការទទួលបានវិញ្ញាបនបត្រនេះ បានបញ្ជាក់ឱ្យឃើញថា ទឹកស្ព្រីងប្រូវីដា ពិតជាមានគុណភាពខ្ពស់ និង មានស្តង់ដារទទួលស្គាល់ពីស្ថាប័នអន្តរជាតិ។ លោកអ្នកពិសាដោយមានទំនុកចិត្ត ព្រោះថាទឹកស្ព្រីងប្រូវីដា គឺជាទឹកធម្មជាតិមានប្រភពទឹកចេញពីតំបន់ធម្មជាតិព្រៃត្រូពិចនៃជួរភ្នំខេត្តកំពត ស្ថិតក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់សម្បូរដោយសារធាតុរ៉ែនៅតាមថ្មភ្នំ និងត្រូវបានផលិតដោយឆ្លងកាត់ប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter) ពីសហរដ្ឋអាមេរិក។ ទឹកស្ព្រីងប្រូវីដា មានកម្រិត pH ចន្លោះពី 6.5 – 7.3 ដែលល្អបំផុតសម្រាប់សុខភាព។ ទាំងនេះត្រូវបានវិភាគ និងបញ្ជាក់ដោយផ្ទាល់ពីមន្ទីរពិសោធន៍ដែលទទួលស្គាល់ជាអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រ។

លើសពីនេះទៅទៀត ទឹកស្ព្រីងប្រូវីដា បានគោរពទៅតាមស្ដង់ដារនៃការផលិតយ៉ាងត្រឹមត្រូវ ដោយប្រើនូវបច្ចេកវិទ្យា និងម៉ាស៊ីនទំនើបៗ ដូចជា ប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter) ប្រព័ន្ធអូហ្សូន (Ozone System) ប្រព័ន្ធកាំរស្មីយូវីកម្ចាត់មេរោគ (UV Disinfection System) ម៉ាស៊ីនរុំស្លាកខ្លួន (OPP Labeler) និង ម៉ាស៊ីនវេចខ្ចប់កេស (Wrap Around Carton Packer)។

ដូច្នេះ ស្រឡាញ់សុខភាព អ្នកគួរតែទទួលទានទឹកឱ្យបានច្រើន និងជ្រើសរើសប្រភេទទឹក ដែលមានប្រភពច្បាស់លាស់ ផលិតឡើងតាមស្ដង់ដារអន្តរជាតិ និងមានគុណភាពខ្ពស់។ ទឹកស្ព្រីងប្រូវីដា ជាជម្រើសដ៏ល្អសម្រាប់អ្នក និងក្រុមគ្រួសារ។

ទឹកស្ព្រីងប្រូវីដា ផលិតដោយក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក និងរោងចក្រផលិតមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖
• ហ្វេសបុកផេក៖ [Provida Water]( https://www.facebook.com/ProvidaWater/) ឬតាមរយៈទូរស័ព្ទលេខ 099 784 078, 087 784 078, និង 088 878 7978។
• ក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប

អត្ថបទដែលជាប់ទាក់ទង