ជម្លោះដីធ្លីដ៏ជូរចត់ រវាងភរិយា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នឹងប្រជាពលរដ្ឋឡពាង តតាំងគ្នា២០ឆ្នាំហើយ មិនព្រមចប់ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2022 90 ខេត្តកំពង់ឆ្នាំង ៖ អ្នកភូមិឡពាង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងស្វែងរកមេធាវី ដើម្បីតតាំងក្ដីជាមួយប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) ដែលជាភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងរឿងជម្លោះដីធ្លី កាន់តែរីកធំទៅ ។ កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានចេញដីកាកោះហៅពលរដ្ឋ៧នាក់ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ឱ្យចូលទៅបំភ្លឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដើម្បីទាញហេតុផលផ្ទាល់មាត់ ជុំវិញបណ្ដឹងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយម្ចាស់ក្រុមហ៊ុន ខេឌីស៊ី ប៉ុន្តែត្រូវបានអ្នកភូមិដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺវិញ ព្រោះកំពុងស្វែងរកមេធាវី។ អ្នកភូមិ ឱ្យដឹងទៀតថា អ្នកភូមិឡពាង ៣១គ្រួសារ បានប្ដឹងទៅតុលាការឱ្យមោឃភាពចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេឌីស៊ី ។ ពលរដ្ឋ ថា លោកស្រី ជា ខេង ផ្ដល់លុយឱ្យគាត់ត្រឹមតែ៤លានរៀលសម្រាប់ដី៣ហិកតាកន្លះ ខណៈរូបគាត់និងពលរដ្ឋផ្សេងទៀតទាមទារសំណងតាមតម្លៃទីផ្សារ ដោយមួយហិកតាប្រហែល១០ ០០០ ទៅ២០ ០០០ដុល្លារ។ បច្ចុប្បន្ននៅមានពលរដ្ឋឡពាង ៥២គ្រួសារទៀត ដែលមានទំហំដី១១០ហិកតា កំពុងតវ៉ាជាមួយក្រុមហ៊ុន ខេឌីស៊ី ខណៈជម្លោះដីធ្លីនោះអូសបន្លាយជិត២០ឆ្នាំមកហើយ ។ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ លោកស្រី ប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) ព្រះនរាយណ៍ យើងមិនអាចរកការបំភ្លឺបាននោះទេ 90 ចែករំលែក