កូនប្រុសទាំង៣រូប និងកូនប្រសារ២រូបរបស់សម្តេចតេជោ អញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេ នៅមន្ទីរពេទ្យកាល់ម៉ែត

TNM(ភ្នំពេញ )៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រៅពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន ៖ ឯកឧត្តម ហ៊ុន ម៉ានិត, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម សុខ ពុទ្ធិវុធ ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។

សូមជម្រាបថា ទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួមមាន ៖ នៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ៕

អត្ថបទដែលជាប់ទាក់ទង