តុលាការ សម្រេចឃុំខ្លួនបុរសជាប់ចោទជាស្វាមី ស្ត្រីមេតុងទីនម្នាក់ សង្ស័យស្លាប់ក្នុងអំពើឃាតកម្
(ព្រះវិហារ)៖ ទីបំផុតសមត្ថកិច្ចខេត្តព្រះវិហារ បានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន ប្ដីសម្លាប់ប្រពន្ធយកសពទៅចងក.ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ដោយប្រើរយៈពេលជិត១ឆ្នាំ!។
ករណីនេះដែរ កាលពីថ្ងៃទី០៦.០១.២០២២ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនឃាតក ពីបទ៖ ឃាតកម្មគិតទុកជាមុន និងបទ៖ សន្និធិអាវុធដោយគ្មានលិខិតអនុញ្ញាត។
ជនជាប់ចោទឈ្មោះ វិញ ទិត្យបុផា អាយុ៥៣ឆ្នាំ រស់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ(ប្ដី).រីឯសពឈ្មោះ យ៉ុង ស៊ីធឿង (ប្រពន្ធ)។
សូមជម្រាបថា៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
មានការភ្ញាក់ផ្អើលដោយគេឃើញស្ដ្រីឈ្មោះ យ៉ុង ស៊ីធឿង (មេតុងទីន)បានចងក.ស្លាប់។
ខណៈនោះម្នាក់ៗនឹកស្មានថា.សព.គឺស្លាប់ដោយសារចងក.សម្លាប់ខ្លួនព្រោះជំពាក់លុយតុងទីន។
លុះដល់ថ្ងៃទី០៥.០១.២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនឈ្មោះ វិញ ទិត្យបុផា ។
ពាក់ព័ន្ធឃាតកម្មគិតទុកជាមុន ពោលគឺសម្លាប់ប្រពន្ធ រួចយកសពទៅចងកដើម្បី បំភ័ន្តទៅជារឿងអត្តឃាត។
ក្នុងនោះសមត្ថកិច្ច ឆែកឆេរលំនៅដ្ឋានរកឃើញ អាវុធខ្លីម៉ាក់ K59 ចំនួន១ដើម គ្រាប់ ៥២គ្រាប់ បង់ចំនួន៤ បង់អាវុធ AK47 ចំនួន១ដើម គ្រាប់ចំនួន២៥គ្រាប់ និងគ្រឿងអលង្ការមួយចំនួន។
ឈ្មោះ វិញ ទិត្យបុផា ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន និងបទ សន្និធិអាវុធដោយគ្មានលិខិតអនុញ្ញាត ហើយជនជាប់ចោទ ត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួននៅក្នុងពន្ធនាគារខេត្តព្រះវិហារ៕