ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីទទួលទានអាហារពេលព្រឹក ជូនឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ពិធីទទួលទានអាហារពេលព្រឹកការងារជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ដែលក្នុងជំនួបអាហារពេលព្រឹកនេះ ធ្វើឡើងនៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្ដាលុ៕ រូបភាព: ទទក សម្រួលផ្សាយដោយ៖ ធូ កុសល