កិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ តាមប្រព័ន្ធអនឡញ
ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារតាមដានព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហឹង ចូច អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្រសួងព័ត៌មាន តាមប្រព័ន្ធអនឡញ (Video Conference) ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក។
កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ និងប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការ ឯកឧត្តម ប្រធានសមាគមវិទ្យុកម្ពុជា និងប្រធាន សមាគម ទូរទស្សន៍កម្ពុជា មន្ទីរព័ត៌មានរាជធានី ខេត្ត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល