ប្រកាសតែងតាំងមុខតំណែងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសេសានថ្មីក្រោមអធិបតីឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
191
ខេត្តស្ទឹងត្រែងៈ កាលពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 នេះ អាវុធហត្ថខេត្តបានប្រារព្ធពិធី ប្រកាសតែងតាំងមុខតំណែងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសេសានថ្មី ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងលោកសុវណ្ណ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្ត្រីរាជការនៅក្នុងស្រុកសេសានទាំងមូល កម្មវិធីនេះបានបានប្រារព្ធឡើងនៅក្នុងសាលាស្រុកសេសាន ស្ថិតនៅក្នុងភូមិកំភុន ឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង។ នាឱកាសនោះផងដែរ លោកអនុសេនីយ៍ឯក គឹម មករា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសេសានទើបឡើងកាន់តំណែងថ្មីនេះ បានឡើងធ្វើការប្ដេជ្ញាចិត្ត នៅចំពោះមុខ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជហត្ថខេត្ត ព្រមទាំងនៅចំពោះមុខមន្ត្រីរាជការក្នុងសាលាស្រុកសេសានទាំងអស់ថា នឹងខិតខំបម្រើការងារក្នុងតួនាទីរបស់ខ្លួនជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោរពតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ម្យ៉ាងវិញទៀត ក្នុងនាមខ្លួនជាកងកម្លាំង ត្រូវតែមានការតបស្នងសងគុណចំពោះថ្នាក់ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូចខាងក្រោម ទី1 បម្រើជាតិសាសនាព្រះមហាក្សត្រ ទី 2 ទទួលយកការព្យាបាល ដោយដឹកនាំភារកិច្ចទទួលខុសត្រូវ ស្របតាមច្បាប់ធ្វើតាមច្បាប់ ទី3 ត្រូវមានការសហការចំពោះគ្រប់ស្ថាប័នដើម្បីពង្រឹងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទី 4 ត្រូវយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវចំពោះសុខសុវត្ថិភាព ជាពិសេសសម្រាប់ជនរួមជាតិ គឺប្រទេសជាតិត្រូវមានសន្តិភាព និងទី5 លើកកំពស់ប្រជាពលរដ្ឋសុវត្ថិភាពចំណេះដឹងលើកកម្ពស់ការរស់រៀន។ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការដ្ឋានស្រុកសេសានថ្មី លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានមានប្រសាសន៍សំណេះសំណាល ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះនាយនាយរង ដែលបានខិតខំបំពេញភារកិច្ចបានជោគជ័យកន្លងទៅជាពិសេសក្នុងការមិត្តទប់ភូមិសាស្រ្តទប់ស្កាត់កន្លងមកការរីករាលដាលនៃជំងឺកូវីដ19 បានធ្វើការល្អប្រសើរតើលោកបានចុះពិនិត្យដោយផ្ទាល់គ្រប់គោលដៅហើយក៏បាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភទៀតផង រួមសហការជាមួយលោកអភិបាលស្រុកសេសានផ្ទាល់ ដោយបានឃើញកងកំលាំងទាំងបីប្រភេទនេះសបញ្ជាក់ឲ្យឃើញថាជាគណៈបញ្ជាការឯកភាពស្រុកដែលមានកម្លាំងទាំងបីក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពស្រុក នេះហើយគឺជាគំរូមួយរបស់អភិបាលស្រុកដែលមានឆន្ទៈដឹកនាំមិនថាពេលយប់ឬពេលថ្ងៃគឺបិទខ្ទប់ការរីករាលដាលនៃជំងឺកូវីដ19 កន្លងមកនេះ។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងមានប្រសាសន៍បន្តថា កងកម្លាំងរបស់យើងបានចូលរួមអនុវត្តតាមបទបញ្ជារបស់អភិបាលខេត្តដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាលបានដាក់ចេញ ហើយក៏បានធ្វើទៅបានល្អប្រសើរ ម្យ៉ាងវិញទៀតនាពេលថ្មីៗនេះក្នុងភូមិសាស្ត្ររបស់យើងមានក្មេងទំនើងនិងបានលួចឬគប់កាប់បំផ្លាញទ្រព្យសម្បត្តិបាត់របស់ពលរដ្ឋ មានច្រើនករណីហេតុដូច្នេះកងកម្លាំងត្រូវធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមរកឲ្យឃើញដើម្បីព្យាបាលនៅសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់យើង។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរសមត្ថកិច្ចមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអង្គភាពនានាដែលឈរជើងបំពេញភារកិច្ចនៅក្នុងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែង បានផ្ដល់នៅការសមស្របយ៉ាងខ្លាំងក្លានិងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងរួមចំណែកឱ្យកងរាជអាវុធហត្ថក្នុងស្រុកសេសានសម្រេចបានជោគជ័យពីកិច្ចសហការផ្ទាល់ខ្លួនហើយក៏សូមបញ្ជាក់ផងដែរថាក្នុងការផ្លាស់ប្ដូរមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសេសាននៅក្នុងថ្ងៃនេះគឺដោយសារមេបញ្ជាការស្រុកសេសានបានកាន់តំណែងពីមុន គឺលោកវរសេនីយ៍ត្រីសុខ រិទ្ធី មានបញ្ហានិងផ្លូវច្បាប់ពោលគឺទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ និងរហូតមកដល់ពេលនេះស្រុកសេសានគឺជាស្រុកមួយដែលមានមេបញ្ជាការចំនួន 2 រូបរួចមកហើយ គឺលោកវរៈសេនីយ៍ឯកយ៉ាយឿន និងលោកវរៈសេនីយ៍ត្រី សុខ រិទ្ធី ដោយរហូតមកដល់ថ្ងៃនេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទបានសម្រេច ទីមួយ តែងតាំងលោកអនុសេនីយ៍ឯក គឹម មករា ជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសេសានថ្មី។ លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការអាវុធហត្ថខេត្ត មានប្រសាសន៍បញ្ជាក់ថា ក្នុងការតែងតាំងមេបញ្ជាការរដ្ឋានស្រុកសេសានគឺវាមិនមានការងាយស្រួលដូចការគិតទុកនោះទេពោលគឺទីមួយត្រូវមានលក្ខណៈសម្បត្តិត្រូវបំពេញៗ នៅការកសាងលក្ខណៈសម្បត្តិរបស់យើងយើងដែលខ្វះមិនអាចរងចាំការអប់រំតាមរយៈការអនុវត្តផ្ទុយពីច្បាប់យកមកធ្វើជាមេបញ្ជាការនោះទេ។ហេតុដូច្នេះលោកអនុសេនីយ៍ឯកគឹម មករា
ដែលបានឡើងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសេសានថ្មីនេះ ត្រូវតែស្តាប់ឲ្យជាប់នៅចំណុចសំខាន់សំខាន់ៗមួយចំនួនដូចខាងក្រោមទី1ស្រុកសេសានគឺជាស្រុកមួយក្នុងចំណោមក្រុងមួយ ស្រុកប្រាំ របស់ខេត្តស្ទឹងត្រែងគឺជាតំបន់ព្រៃមានស្ថានភាពស្មុគស្មាញរួមនិងមានតំបន់ទេសចរណ៍ធម្មជាតិចំណែកប្រជាជនភាគច្រើនជាជនជាតិដើមភាគតិចខ្វះការយល់ដឹងត្រូវមានការអប់រំពួកគាត់ឲ្យយល់ដឹងអំពីច្បាប់ ដូចនេះត្រូវក្តាប់ឱ្យបានជាប់អំពីភូមិសាស្រ្តនិងទីតាំងរបស់ប្រជាពលរដ្ឋទូទៅនៅទីនោះ។ទី 2 ប្រតិបត្តិការតបតរាជនគរបាលត្រូវអនុវត្តឱ្យបានច្បាស់អនុវត្តតាមបទបញ្ជា និងគោរពអោយបានខ្ជាប់ខ្ជួននៃប្រសិទ្ធភាពសេរីភាពនិងសេចក្តីថ្លៃថ្នូរជាកងកម្លាំងកងរាជអាវុធហត្ថ។ ទី 3គ្រប់សកម្មភាពរបស់កងរាជអាវុធហត្ថមានការប្រព្រឹត្តអំពើខុសឆ្គងត្រូវបានដាក់ទោស ថ្នាក់លើធ្វើអីត្រូវមានការទទួលស្គាល់ ការកោតសរសើរមកលើកងរាជអាវុធហត្ថ ។ ម្យ៉ាងវិញទៀតនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតែងតែធ្វើការដាស់តឿនដល់មេបញ្ជាការគ្រប់ក្រុងស្រុកឲ្យមានការបង្កបង្កើនផលចិញ្ចឹមមាន់ទាបន្លែបង្ការទុកសម្រាប់ហូបចុកក្នុងអង្គភាព បើសិនមានច្រើន ត្រូវចេះចែករំលែកទៅដល់ស្ថាប័នដែរមានការខ្វះខាត ។ ដោយនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតពាក្យស្លោកមួយលើកឡើងថា ប្រទេសជាតិត្រូវតែការពារប្រជាជាតិត្រូវតែបម្រើរួមនឹងពាក្យមួយឃ្លាទៀតថា រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។ (ដោយសហការី tnm ស្ទឹងត្រែង)