លោក ឡុង សុភាព មន្ត្រីសុរិយោដីស្រុកសំរោងទង ត្រូវបានថ្នាក់លើលុបឈ្មោះចេញពីក្របខ័ណ្ឌ តែសាមីខ្លួនប្រកាសមិនទទួលយកសេចក្ដីសម្រេចនេះឡើយ
កំពង់ស្ពឺ៖លោកអភិបាលស្រុកសំរោងទង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចេញសេចក្ដីសម្រេចមួយដោយបានលុបឈ្មោះ លោក ឡុង សុភាព ឋានន្តរស័ក្តិ អនុមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីបម្រើការងារនៅការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចេញពីក្រោមខ័ណ្ឌ ។
មូលហេតុដែលលោកអភិបាលស្រុកសំរោងទង សម្រេចលុបឈ្មោះ លោក ឡុង សុភាព ជាមន្ត្រីសុរិយោដីស្រុកសំរោងទងចេញពីក្របខ័ណ្ឌ នេះ ដោយសារមូលហេតុ «ប្រព្រឹត្តកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ។
ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឡុង សុភាព មន្ត្រីសុរិយោដីស្រុកសំរោងទង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសថា មិនទទួលយកសេចក្ដីសម្រេចនេះឡើយ ។
ដោយឡែក តាមរយៈការបញ្ចេញមតិពីអ្នកលេង Facebook ភាគច្រើន បានបង្ហាញការគាំទ្រ លោក ឡុង សុភាព ថាជាមន្ត្រីល្អ ហេតុអ្វីបានជាលោកអភិបាលស្រុកសំរោង សម្រេចលុបឈ្មោះ លោក ឡុង សុភាព ចេញពីក្របខ័ណ្ឌ ទៅវិញ ៕