ក្មេងស្ទាវ មួយក្រុម មកអុកឡុកដល់សាលារៀន ពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះ សុវត្ថិភាពកូនៗ

ខេត្តតាកែវ៖ ហ្វេសប៊ុក ឈ្មោះ Mak Lysing សរសេរបង្ហោះ កាលពីថ្ងៃទី១៣ ធ្នូ ២០២១ ថា ៖ ក្នុងនាមខ្ញុំជាណាព្យាបាល កូនៗដែលរៀននៅសាលា វិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវមានការព្រួយបារម្មណ៍ យ៉ាងខ្លាំងចំពោះ សុវត្ថិភាពកូនៗ ព្រោះមាន ក្មេងស្ទាវមួយក្រុម មកអុកឡុកដល់សាលារៀន ជួបអ្នកណា ធ្វើបាបនាអ្នក នោះ

*ដូចជាករណីស្ដោះទឹកម៉ាត់ដាក់
*យកស្បែកជើងវៃក្បាល
*កាប់បំផ្លាញ់ម៉ូតូ ដែលកូនសិស្សទៅរៀបនៅសាលា នេះជាកង្វល់ របស់ឪពុកម្ដាយ ដែលកូនទៅរៀនទាំងភ័យខ្លាច!

សូមសំណូមពរអោយមានការជួយអន្តរាគមន៍! សូមឪពុកម្ដាយជួយ Share និងដាក់ការ សំណូមពរផង!

ជុំវិញ ការលើកឡើង របស់ពលរដ្ឋខាងលើ តើ លោកនាយកសាលា លោកអធិការស្រុក និង អភិបាលស្រុក ដឹងរឿងរឿងនេះទេ?

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ ទើបឡើងកាន់តំណែងថ្មី បានដាក់បទបញ្ជា អោយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវ បង្កើនការយកចិត្តទុកដាក់ ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍ និងត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាដើម។

លោកស្នងការ ដាក់បទបញ្ជាបែបនេះ កាលពី ព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកបាទី។ សង្ឃឹមថា លោកស្នងការខេត្តតាកែវ និងពិនិត្យលើបញ្ហា ដែលពលរដ្ឋលើកឡើងនេះផង។

 

អត្ថបទដែលជាប់ទាក់ទង