ពលរដ្ឋក្រីក្រងាយរងគ្រោះចំនួន45គ្រួសារនិងប្រជាការពារភូមិ50នាក់ព្រមទាំងសិស្សចំនួន100នាក់ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ទទួលបានអំណោយកាកបាទក្រហមកម្ពជាសាខាស្ទឹងត្រែង
135
ខេត្តស្ទឹងត្រែង: ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយកាកបាទក្រហមកម្ពុជាសាខាស្ទឹងត្រែងចុះ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាត និងជនងាយរងគ្រោះ មានចំនួន45គ្រួសារ ដែលមកពីភូមិចំនួន3ស្ថិតនៅក្នុងឃុំចំការលើ រួមនិងចែកជូនអាវដល់ប្រជាការពារភូមិចំនួន50នាក់ ព្រមទាំងចែកជូនអាវសិស្សទៅដល់សិស្សានុសិស្សចំនួន១០០នាក់ផងដែរ ពិធីចែកអំណោយកាកបាទក្រហមកម្ពុជាសាខាស្ទឹងត្រែងនេះបានធ្វើឡើងនៅចំណុចក្នុងទីធ្លាសាលារៀនចំការលើ ស្ថិតនៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនិងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែមានការគិតគូរអំពីបញ្ហាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់ទីកន្លែងទាំងអស់។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា គ្រប់ពេលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា លោកមិនទុក្ខចោលឲ្យប្រជាពលរដ្ឋមួយណាទទួលរងផលប៉ះពាល់នូវបញ្ហាអ្វីមួយ ដោយមិនធ្វើការដោះស្រាយជូននោះឡើយ ជាពិសេសរាជរដ្ឋាភិបាលតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឲ្យរួចផុតពីសេចក្តីទុក្ខលំបាកទាំងអស់នេះ ការពារជូនប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដោយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ។ ប្រសាសន៍អភិបាលខេត្តបានបញ្ជាក់ថាតាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព រីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង ជំនឿសាសនា និងការប្រកបមុខរបរផ្សេងៗបានគ្រប់យ៉ាង។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរដល់ងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ននៅគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច ពោលគឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល 3ការពារ និង3កុំ ព្រមទាំងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-19 ទាំងអស់គ្នា។ សូមបញ្ជាក់ផងដែលថា អំណោយកាកបាទក្រហមកម្ពុជាសាខាស្ទឹងត្រែង ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះមានចំនួន45គ្រួសារ ស្ថិតនៅក្នុងឃុំចំការលើ ខាងលើនោះ គឺក្នុង1គ្រួសារ ទទួលបាន អង្ករ 1បេ មានទម្ងន់25គីឡូ មុង1 ភួយ1 ក្រម៉ា1 សារ៉ុង1 មី1កេសត្រីខ1យួរ និងអាវរងារម្នាក់1ផងដែរ។ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពជាសាខាស្ទឹងត្រែងនោះផងដែរ លោកមិញស៊ីចាយ ប្រធានមន្ទីរសូរិយាដីនគរូបនីយកម្មនិងសំណង់ខេត្តស្ទឹងត្រែងលោកបានផ្ដល់អំណោយផ្ទាល់ខ្លួន បានចែកអាវជូនដល់សិស្សចំនួន100នាក់ក្នុងម្នាក់ទទួលបានអាវ1 ព្រមទាំងចែកអាវជូនដល់ប្រជាការពារភូមិចំនួន៥០នាក់ ដោយម្នាក់ៗទទួលបានអាវ1កំប្លេ រួមនឹងលុយចំនួន2មុឺនរៀលក្នុងម្នាក់ផងដែរ ។ (ដោយសារការី tnm ស្ទឹងត្រែង)