មេឈ្មួញល្បីឈ្មោះ អុិន ស្រីម៉ៅ កំពុងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា កូលែនព្រហ្មទេពនិងតំបន់ព្រៃឡង់ ចូលមកក្នុងដេប៉ូនៅចំណុចភូមិភារកិច្ច យ៉ាងពេញបន្ទុក

.ព្រះវិហារ ៖ ព័ត៌មានច្បាស់ការមួយផ្ដល់មកថាមេឈ្មួញឈើដ៏ល្បីម្នាក់មានឈ្មោះ អុិន ស្រីម៉ៅ(ស្រី) ថ្មីៗនេះ កំពង់តែត្រូវគ្នាជាមួយមន្ត្រីគ្រាប់ល្ពៅស្ញោនៅក្នុងខេត្តព្រះវិហារ និងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ ពីតំបន់ហាម់ឃាត់មួយចំនួនដែលជាដែនជម្រកសត្វព្រៃ កូលែនព្រហ្មទេព ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ចូលមកដេប៉ូនៅចំណុចភូមិភារកិច្ច សង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារ យ៉ាងសកម្ម។ ប្រភពដដែល បានបន្ថែមទៀតថា បើគ្មានការត្រូវរ៉ូវគ្នាពីមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារនោះទេ មេឈ្មួញឈ្មោះ អុិន ស្រីម៉ៅ ក៏មិនហានប្រព្រឹត្តបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើតាមអំពើចិត្តនោះដែល ។ ចំណែកលោក រស់ សុធី មានតួនាទីជាប៉ូលីសសេដ្ឋកិចជាអ្នកកាងនៅទីនោះដៃម្ខាងចាប់ដៃម្ខាងទៀតទទួលទិញឈើ ឈ្លិច ពីឈ្មួញផងដែរដើម្បីយកមកផ្គត់ផ្គង់ឱ្យម្ចាស់ដេប៉ូឈ្មោះ អុិន ស្រីម៉ៅ ។ ដោយឡែកលោក ធារ៉ា ដែលមានតួនាទីជារដ្ឋបាលក្រុងព្រះវិហារក៏ជាអ្នកទទួលទិញឈើនិងកាងបទល្មើសព្រៃឈើខាងលើនេះផងដែរ។ ប្រភពពីប្រជាពលរដ្ឋដដែលសុំមិនបញ្ចេញឈ្មោះបានបន្ដថាបច្ចុប្បន្នមេឈ្មួញឈ្មោះ អុិន ស្រីម៉ៅ ប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងក៏ក្រើកពេញព្រៃ ក្នុងតំបន់អភិរក្សព្រៃព្រះរកា កូលែនព្រហ្មទេពនិងព្រៃឡង់ រាល់ពេលលើកឈើដាក់លើរថយន្តតែងតែឮសំឡេងរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ មេឈ្មួញរូបនោះប្រើប្រាស់ប្រភេពរថយន្តជាច្រើនគ្រឿងដូចជា ឡានស៊ាំយ៉ុង និងឡានកែច្នៃផ្សេងទៀត ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ដែនខាងលើ ចូលមកដេប៉ូនៅចំណុចភូមិភារកិច្ច ក្នុងសង្កាត់ប៉ាលហាល ដោយគ្មានមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះឡើយ។ ប្រភពដដែលបានបញ្ជាក់ទៀតថាឈ្មួញឈើឈ្មោះ អុិន ស្រីម៉ៅ បើអាចប្រព្រឹត្តបទល្មើសព្រៃឈើនេះបាន បើគ្មានការបើកដៃពីមន្រ្តីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃព្រៃព្រះរកា កូលែនព្រហ្មទេពនិងព្រៃឡង់នោះទេគឺឈ្មួញឈើម្នាក់នេះ មិនអាចទទួលទិញឈើនិងអារច្រៀកឈើដឹកចេញពីព្រៃខាងលើនោះបានឡើយ សូម្បីតែលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏ដូចលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានក៏មិនហ៊ានប៉ះពាល់មេឈ្មួញដ៏សកម្មឈ្មោះ អុិន ស្រីម៉ៅ នេះដែរ។ ក្រោយមកឈើទាំងនោះត្រូវបានមេឈ្មួញឈ្មោះ អុិន ស្រីម៉ៅ ដឹកបន្តយកទៅលក់ក្នុងស្រុកមុខកំពូលភូមិព្រែកតាមាក់ខេត្តកណ្ដាល ជាដេប៉ូធំចាំទទួលទិញឈើប្រភេទ ឈ្លិច នេះនិងឆ្លងកាត់ពីខេត្ត កំពង់ធំ កំពង់ចាម ហើយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ។ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិតើគួរចាត់វិធានការទប់ស្កាត់បទល្មើស បំផ្លាញព្រៃឡង់និងព្រៃព្រះរកា កូលែនព្រហ្មទេព ខេត្តព្រះវិហារ ដែលឬយ៉ាងណា? ពាក់ព័ន្ធព័ត៌មានខាងលើនេះ យើងខ្ញុំរងចាំការបកស្រាយពីមន្ត្រីជំនាញ់និងម្ចាស់ដេប៉ូឈើលោកស្រី អុិន ស្រីម៉ៅ រាល់ម៉ោងធ្វើការណ៍ សូមអគុណ ។

អត្ថបទដែលជាប់ទាក់ទង