ពលកខ្មែរបម្រុងឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤!!!

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន ១២នាក់ ដែលកំពុងធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងលួចឆ្លងដែនទៅប្រទេសថៃ ត្រង់ចំនុចភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ក្រោមបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ កងពល លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង ថៃ្ងទី០៨ ខែធ្នូ ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួប ពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ សូមបញ្ជាក់ថា ៖ក្រោយពីឃាតខ្លួនបានហើយលោកមេបញ្ជាការក៏បាននែនាំកុំអោយបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែលដោយយកលុយពីពលករផងដែរ ។

អត្ថបទដែលជាប់ទាក់ទង