ផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌទៅកាន់មន្រ្តីកងរាជអាវុធហត្ថខេត្តបាត់ដំបង

TNM(បាត់ដំបង)៖នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកនីតិកម្ម និងអធិការកិច្ច តំណាងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង។
ក្នុងពិធីផ្សព្វផ្សាយនេះ លោកឧត្ដមសេនីយ៍ត្រី សូរ សារិន ស្នងការរងស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកមាត្រាខ្លះៗ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ដើម្បីរំលឹកដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ក្នុងគោលបំណងពេលចុះបំពេញភារកិច្ច ផ្សេងៗជៀសវាងមានទោសកំហុស។
ក្រោយពីបញ្ចប់កិច្ចផ្សព្វផ្សាយ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ និងសហការី ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរងបានអញ្ជើញត្រួតពិនិត្យបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្នផងដែរ៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង