សម្ដេចតេជោ ជាប្រមុខរដ្ឋាភិបាលទី១លើលោក ដែលទៅដល់ទឹកដីចិន ក្រោយផ្ទុះវីរុសកូរ៉ូណា

TNM(ប្រទេសចិន)នៅរសៀលថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២០នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ។ អញ្ជេីញមកទទួលសម្តេចតេជោនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងគឺមាន លោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រេីនរូប​ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ នឹងអញ្ជើញជួបជាមួយ​ លោកនាយករដ្ឋមន្រ្តី​ និងប្រធានាធិបតីចិន។

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង