រដ្ឋមន្រ្តីក្រសួងដែនដី កែសម្រួលសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរខេត្តព្រះសីហនុ និងបានប្រាប់គណៈកម្មាធិការអភិវឌ្ឍឆ្នេរឲ្យសមជាសមាជិកឆ្នេរស្អាតបំផុតលើលោក

ក្នុងសេចក្តីសម្រេច បានចែងថា គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ មានភារកិច្ចរៀបចំសកម្មភាព កម្មវិធីការងារ និងគម្រោងផ្សេងៗ ដែលទាក់ទងនឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ និងបញ្ជូនមកគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីធ្វើសមាហរណកម្មជាមួយខេត្តផ្សេងៗទៀត នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។
សេចក្តីសម្រេច បានគូសបញ្ជាក់ទៀតពីភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ គឺ គ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុឲ្យមានចីរភាព និងសមធម៌ ស័ក្តិសមជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក៕

 

ដោត៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង