ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆាបឆេះផ្ទះអស់១ខ្នង ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

TNM(កំពង់ចាម)៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងទាំងស្រុង បានកើតឡើងនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ងួន សុខហេង អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ឃ្លាំង សុភារស់ អាយុ៤៧ឆ្នាំ។ សមត្ថកិច្ចបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យនេះ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍បានទាន់ពេលវេលា និងពន្លត់ឲ្យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង មកពីស្នងការនគរបាលខេត្តចំនួន២គ្រឿង អធិការដ្ឋានស្រុកកំពង់សៀមចំនួន២គ្រឿង និងអធិការដ្ឋាន ស្រុកស្ទឹងត្រង់ចំនួន២គ្រឿងផងដែរ។បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងករណីនេះ មិនបង្កឲ្យមានអ្នកស្លាប់ ឬរបួសនោះទេ ដោយខូចខាតផ្ទះមួយខ្នងទាំងស្រុង បាត់បង់ទ្រព្យសម្បត្តិ ជាប្រាក់ដុល្លារចំនួន ១៦,០០០ដុល្លារអាម៉េរិក មាសចំនួន១តម្លឹង៣ជី រួមជាមួយនឹងសម្ភារ និងឯកសារមួយចំនួនទៀត៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង