បុរសម្នាក់បានលង់ទឹកបឹងជម្រៅជាងកន្លះម៉ែត្រស្លាប់ ដោយសារខ្យល់គរ

TNM(កំពង់ឆ្នាំង)៖ បុរសម្នាក់ បានលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨:៣០ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អោប អូន អាយុ៥៧ឆ្នាំ មានកូន៥នាក់ រស់នៅភូមិឃុំកើតហេតុ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅយកទូកនៅក្នុងបឹងដែលមានជម្រៅទឹកជាងកន្លះម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែចៃដន្យក៏បានលង់ស្លាប់ ដែលសមត្ថកិច្ចក្រោយការពិនិត្យសង្ស័យថា គឺបណ្តាលមកពីខ្យល់គរ ហើយដួលផ្កាប់មុខទៅក្នុងទឹក បណ្ដាលឲ្យលង់ស្លាប់បែបនេះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យធ្វើកោសល្យវិច័្ចយ និងប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង