កម្លាំងនគបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការក្លែងឯកសារ ឈូសឆាយរំលោភយកដីរបស់រដ្ឋ

TNM(ពោធិ៍សាត់)៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគបាលស្រុកវាលវែង ឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈធ្វើការឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។

កិច្ចប្រតិបត្តការនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣កុម្ភៈកន្លងទៅ ដោយយោងតាមបទបញ្ជាពីលោកអភិបាលខេត្តពោធិ៍សាត់ ម៉ៅ ធនិន បានបញ្ជាឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីកាប់រុករានទន្ទ្រាន ឈូសឆាយ ចាត់ចែងលក់ទិញដីព្រៃរបស់រដ្ឋដោយខុសច្បាប់ នៅចំណុចជើងភ្នំផ្លិត ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដោយសង្ស័យថា មានការក្លែងបន្លំឯកសាររាជរដ្ធាភិបាល លេខ០៦៣៥ស,ជ,ណ ចុះថ្ងៃ១៤មករា២០២០ ដែលមាន
ទំហំ១២០០ហិកតា ពីឯកសារនេះ បានយកមកប្រើបាស់មុន ថ្ងៃចុះហត្ថលេខារបស់ថ្នាក់លើ។ជាលទ្ធផល នៅថ្ងៃទី០៣ ខែកុម្ភ ឆ្នាំ២០២០ នៅវេលាម៉ោង៣:១០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាន់ ខូវ ភេទប្រុស អាយុ៦៩ឆ្នាំ ជាមេភូមិប្រម៉ោយ និងឈ្មោះ ធឿន ធីហុង ភេទប្រុស អាយុ៣៣ឆ្នាំ មានតួនាទីជាអ្នករៀបចំវាស់វែងចាត់ចែងក្បាលដី។ អ្នកទាំង២ រស់នៅភូមិឃុំស្រុកខាងលើ។ បើយោងតាមរបាយការណ៍ពិនិត្យឃើញថា នៅក្នុងឯកសារឃើញថា ដីព្រៃដែលបានកាប់ឈូសឆាយរុករាកទន្រ្ទាន ចាត់ចែង លក់ ទិញ នោះមានទំហំប្រហែល៣៧ហិកតា ប៉ុន្តែការស្រាវទៅឃើញថា ដីនៅចំណុចនោះមានក្នុង សណជ ដែលជនសង្ស័យក្លែងបន្លំឯកសារមានរហូតដល់១២០០ហិកតា ចំពោះជនសង្ស័យត្រូវបានជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធីផងដែរ៕

ដោយ៖TNM

 

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង