បុរសជាប្តីបានវាយប្រពន្ធ​ឈាមដាបរាល់ថ្ងៃ ហើយបញ្ចាំប្លង់ផ្ទះម្ដាយក្មេក រួចក៏ចោទប្រពន្ធផិត

TNM(ភ្នំពេញ)៖ កាលពីថ្មីៗនេះ នៅលើ​បណ្តាញសង្គម «ស្រ្តីម្នាក់បានបង្ហោះ​សារទទូចទាររកយុត្តិធម៌ ប្ដីចិត្តអប្រិយ​បំពាន​លើខ្លួន និងក្រុមគ្រួសារ បំផ្លាញខ្ទេចខ្ទីគ្មានសល់សូម្បីដីផ្ទះម្ដាយក្មេងបញ្ជាំគ្មានសល់ ដើរលេងផឹកស៊ីល្បែងបៀប៉ោ ថែមវាយធ្វើបាបស្ទើររៀងរាល់ថ្ងៃ និងប៉ងរំលោភ​ក្មួយស្រីថែមទៀតផង»

ស្ត្រីរងគ្រោះឈ្មោះ ហៀង ហៀង បានរៀបរាប់ភ្ជាប់ទាំងភ្នែក ក្បាលបែកឈាមដាប​យ៉ាងដូច្នេះថា «សូមមិត្តៗជួយស៊ែរផង នេះជាអតីតប្តីខ្ញុំដែលខ្ញុំចំណាយពេលវេលាជិត 11 ឆ្នាំរស់នៅជាមួយ​ហ៊ានលើកដៃវាយប្រពន្ធរាប់មិនភ្លេច លុយកាក់ក៏កាន់កាប់​ខ្លួនឯងមិន​ដែលឱ្យប្រពន្ធកាន់ទេ ហើយដោយសារតែល្បែងហ៊ាន​យកប្លង់ផ្ទះម្ដាយ​ក្មេកទៅបញ្ចាំមិនទាន់លស់ ឲ្យគាត់ទល់សព្វថ្ងៃ។រឿងដែលហួសចិត្តបំផុតដែល​ខ្ញុំទ្រាំរស់នៅជាមួយគាត់លែងបានទៀតនោះ គឺរឿងដែលគាត់ចង់រំលោភក្មួយស្រីខ្ញុំ សូមច្បាប់មេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង នាងខ្ញុំបានផ្តិតមេដៃលែងលះគ្នាហើយ តែគាត់ប្រើពាក្យថា ខ្ញុំផិតក្បត់គាត់ថាមានសាហាយបង្ហោះជេរ និងបរិហារកេរ្តិ៍នាង​ខ្ញុំសព្វគ្រប់បែបយ៉ាង សុំច្បាប់មេត្តារកយុត្តិធម៌ឱ្យខ្ញុំផងសូមចាប់ជន​ដៃដល់ម្នាក់​នេះមកផ្តន់ទាទោសតាមច្បាប់ផងចុះ នាងខ្ញុំជឿថាច្បាប់ពិតជាមានយុត្តិធម៌សម្រាប់​មនុស្សស្រីទន់ខ្សោយដូចជារូបនាងខ្ញុំ នាងខ្ញុំសូមអរគុណទុកជាមុន នាងខ្ញុំនៅទួលសង្កែទី១»៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង