កម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលក ចុះបង្ក្រាបជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចសម្ភារៈពលរដ្ឋក្នុងមូលដ្ឋាន

TNM(ព្រះសីហនុ)៖ កងរាជអាវុធហត្ថស្នាក់ការទំនប់រលក បានចុះបង្ក្រាបជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះចូលលួចសម្ភារៈក្នុងផ្ទះរបស់ពលរដ្ឋ កាលពីម៉ោង ៩យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រុម៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

យុទ្ធនាការនេះ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖

១- ឈ្មោះ ផាន់ ជាន ហៅ នុច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់បណ្តោះអាសន្នក្រុម៣៥
ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុ។

២- ឈ្មោះ ដេន ដាលីន ហៅ ត្រេន
ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅទីកន្លែងខាងលើដូចគ្នា។

យុទ្ធនាការនោះ កម្លាំងកងរាជអាវុធហត្ថ បានដកហូតយកសម្ភាៈមួយចំនួនរួមមាន៖

– ម៉ាសុីនត្រជាក់ចំនួន២គ្រឿង
– ទូរសព្ទ័មួយគ្រឿង
– អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរមួយសន្លឹក
– កាតធនាគារអេសុីលីដាមួយសន្លឹក
– កាបូបលុយមួយ
– លុយខ្មែរ ៥ ៥០០រៀល។

បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលក កំពុងសាកសួរ ឈានទៅកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ៖TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង