ក្រុមហ៊ុនស៊ី​ង​ម៉ឹង សហការជាមួយក្រុមហ៊ុន Cellcard ផ្តល់ជូនសេវាកម្មមើលទូរទស្សន៍លើទូរស័ព្ទដៃបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាមួយ Splus

 

TNM ថ្មីៗនេះក្រុមហ៊ុនស៊ី​ង​ម៉ឹងបានកំពុងសហការជាមួយក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំៗក្នុងប្រទេស​កម្ពុជា ដើម្បីផ្តល់ជូនការមើលទូរទស្សន៍លើទូរស័ព្ទដៃរបស់លោកអ្នក ជាមួយ​កម្មវិធី​ទូរទស្សន៍ Splus App ដែល​ដំនើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ។

ឥឡូវនេះក្រុមហ៊ុនបានធ្វើការសហការជាមួយក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បី​ពង្រីក​សេវាកម្មមើលទូរទស្សន៍តាមទូរស័ព្ទដៃ​របស់ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់ដៃ​អតិថិជន​ដែលប្រើប្រាស់សេវាកម្មទូរស័ព្ទចល័តរបស់ប្រព័ន្ធ Cellcard។

Splus គឺជា​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​ផ្តល់​សេវាកម្ម​ទូរទស្សន៍ផ្សាយ​ផ្ទាល់​ និង អាច​ទស្សនា​បាននៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។ វា​នាំមក​ជូន​លោកអ្នក​នូវ​ការកម្សាន្ត​ពេញលេញ​ដែល​អនុញ្ញាតឱ្យ​អ្នក​អាច​ទស្សនា​ប៉ុស្តិ៍ ខ្មែរ ចិន និង​បរទេស ដែល​កំពុង​ផ្សាយ​​ផ្ទាល់​ផងដែរ​។​

Splus ក៍មាន​មុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យ​អ្នក​អាច​មើល​ត្រលប់​ទៅ​កម្មវិធី​ទូរទស្សន៍​ដែល​បាន​ផ្សាយ​រួចហើយ​ក្នុង​រយះពេល ៧​ថ្ងៃ ផ្តល់​ភាពងាយស្រួល​សំរាប់​អ្នក​ដែល​ខកខាន មិនបាន​ទស្សនា​ការផ្សាយ​ផ្ទាល់ ។​

ជាមួយនឹង​កញ្ចប់​គម្រោង​ចំនួន​បី​ផ្សេងគ្នា​លើ​ការផ្តល់ជូន មានដូចជា កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ កញ្ចប់​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ចិន និង កញ្ចប់​សម្រាប់ ប៉ុស្តិ៍​ទូរទស្សន៍​បរទេស លោកអ្នក​អាច​ជ្រើសរើស​កញ្ចប់​ដ៏​ល្អឥតខ្ចោះ​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត និង​អាច​ចូលទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​

​តោះ​កុំ​ភ្លេច​ដូន​ឡូត​យក Splus App ដើម្បី​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ ចិន និង​ប៉ុស្តិ៍​បរទេស​ជាច្រើន​ទៀត​តាម​តម្រូវការ​ជាមួយ​កម្រិត​រូបភាព HD ច្បាស់​ល្អ ។

ដើម្បីភ្ជាប់គម្រោង Splus តាមប្រព័ន្ធ Cellcard អ្នកគ្រាន់តែធ្វើតាមរបៀបខាងក្រោម ៖​

ដោនឡូតកម្មវិធី Cellcard App > ចូលទៅកាន់ Menu Entertainment

ចូលទៅកាន់ TV  –> ចូលទៅកាន់ Splus

ជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត –> ហើយចុច Subscribe ជាការស្រេច

តោះ​នៅចាំ​អី​ទៀត​ចុះឈ្មោះ​ជាមួយ Splus តាមលេខទូរស័ព្ទ  Cellcard របស់​អ្នកឥឡូវនេះដើម្បីមើលប៉ុស្តិ៍ទូរទស្សន៍ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងងាយស្រួលប្រើប្រាស់គ្រប់ទីកន្លែង គ្រប់ពេលវេលា ។

​សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666

​ឬ​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង https://smtelemedia.com/

ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង