កម្ពុជាចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

TNM(ប្រ៊ុយណេ) ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងផ្នែកឯកជន ចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ (Travex 2020) នាឱកាសនៃវេទិកាទេសចរណ៍ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ។ ការតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

បើតាមក្រសួងទេសចរណ៍បានឲ្យដឹងថា លើកនេះមានតំណាងក្រុមហ៊ុន និងប្រតិបត្តិករនៃអាស៊ាន និងអន្តរជាតិ ចូលរួមសរុបប្រមាណ ៧៥០នាក់ ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន១០០ ស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងធុរកិច្ច។

ជាមួយគ្នានេះដែរ កម្ពុជាមានការចូលរួមពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន ០៣ក្រុមហ៊ុន និងសណ្ឋាគារ១៕

ដោយ៖ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង