Forter6-IM BOOST FORCE

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកសំណង់អគារកម្ពស់១១ជាន់ បន្ទាប់ពីរកឃើញស្នាមប្រះស្រាំ…

TNM(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកសកម្មភាពធ្វើអាជីវកម្ម របស់សំណង់អគារកម្ពស់១១ជាន់មួយកន្លែង បន្ទាប់ពីមន្ត្រីជំនាញបានរកឃើញថា មានស្នាមប្រះស្រាំ នៅលើតួអគារគួរឲ្យព្រួយបារម្ភពីការបាក់ស្រុត ដែលអាចនឹងកើតមានឡើងជាយថាហេតុ..។

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សំណង់អគារកម្ពស់១១ជាន់ខាងលើនេះ មានទីតាំងស្ថិតក្នុងក្រុងសិរីសោភ័ណ ហើយត្រូវបានមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យបានចុះធ្វើការណែនាំដល់ម្ចាស់សំណង់ ឲ្យផ្អាកដំណើរការធ្វើអាជីវកម្មជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញមានស្នាម ប្រះស្រាំមួយចំនួន ដោយបារម្ភអាចបង្កឲ្យមានហានិភ័យជាយថាហេតុណាមួយនៅថ្ងៃមុខ។

ផេកផ្លូវការណ៍ របស់រដ្ឋបាលក្រុងសេរីសោភ័ណ បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ រដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណ:អភិបាលក្រុងសិរីសោភ័ណ រួមដំណើរដោយ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យសំណង់អាគារកម្ពស់១១ជាន់ ក្នុងក្រុងសិរីសោភ័ណមួយកន្លែង ហើយបានរកឃើញស្នាប្រេះស្រាំ..។

ភ្លាមៗនោះ មន្ត្រីជំនាញក៏បានណែនាំដល់ម្ចាស់សំណង់នោះ ឲ្យផ្អាកសកម្មភាពបើកធ្វើអាជីវកម្ម របស់ខ្លួន ជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យបើកធ្វើអាជីវកម្មទៀតទេ។

អាជ្ញាធររដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សំណង់អគារកម្ពស់១១ជាន់ ដែលប្រេះស្រាំនេះ មានទីតាំងនៅផ្លូវលេខ១ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ចំពោះបញ្ហានេះ ប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរអគារកម្ពស់១១ជាន់ខាងលើ បានបង្ហាញការព្រួយបារម្ភ ខ្លាចនៅថ្ងៃខាងមុខ មានហានិភ័យណាមួយកើតឡើង ព្រោះសំណង់ដ៏ធំស្កឹមស្កៃមួយនេះ មិនទាន់សាងសង់រួចរាល់ជាស្ថាពរផង បែរជាមានស្នាមប្រេះស្រាំជាបណ្តើរៗហើយនោះ។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅជាប់របងសំណង់អគារកម្ពស់១១ជាន់ខាងលើនេះ បានសំណូមពរដល់អាជ្ញាធររដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ជូនមន្ត្រីជំនាញឲ្យចុះត្រួតពិនិត្យបច្ចេកទេសអំពីគុណភាពសំណង់ ឲ្យបានឆាប់ ដោយអនុគ្រោះផង។ ព្រោះបើមិនដូច្នេះទេ សំណង់អគារ ដែលភាពប្រេះស្រាំនេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដូចគ្នាការបាក់ស្រុតអគារ នៅខេត្តព្រះសីហនុ និងខេត្តកែបជាមិនខាន។

សូមរំលឹកថា កន្លងមកនេះ ជាមូលខេត្តព្រះសីហនុ គឺអំឡុងខែមិថុនា ឆ្នាំ២០១៩ មានអគារកំពស់៧ជាន់មួយកន្លែងបានបាក់រលំ នុងបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាង៥០នាក់។ ជាងនេះទៀតនៅពេលថ្មីៗនេះសំណង់អគារកម្ពស់៦ជាន់មួយកន្លែងទៀត មានទីតាំងនៅខេត្តកែប ក៏បានរលំបាក់សង្កត់មនុស្សស្លាប់ និងរបួសជិត៦០នាក់ដែរ៕

ដោយ​ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង