Forter6-IM BOOST FORCE

លួចគេបានគ្រាន់តែដល់គេទាន់ជាប់ខ្នោះតែម្តង

TNM(ភ្នំពេញ)៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពកាច់សោកម៉ូតូនិចបានសម្រេចតែត្រូវម្ចាស់គេឃើញទាន់ស្រែកឆោឡោ ផ្អើលដល់ប្រជាពរដ្ឋដេញតាមចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២នឹង ១០ខែមករាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ បើតាមលោក មាស សារ៉ាត់ នាយរងប៉ុស្ដិ៍ទូលសង្កែទី១ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូប្រជាពលរដ្ឋជាជនរងគ្រោះម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ1I-6326 បានសម្រេចរួចជិះគេចខ្លួនត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោឡើងនាំគ្នាដេញព័តចាប់បានជួបនិងកម្លាំងសមត្ថកិច្ចល្បាតនៅក្នុងមូលដ្ឋានបានឃាត់ខ្លួនទាំង២នាក់ ត្រង់ចំណុចផ្លូវបេតុ លេខ១១៨ ក្រុម១២ សង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកនាយរងប៉ុស្តិ៍ឲ្យដឹងថា សង្ស័យទី១មានឈ្មោះ ឌិន ដូរ៉ា ប្រុស អាយុ១៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ ។ ជនសង្ស័យទី២ មានឈ្មោះ កែវ សារ៉ាន់ណា ប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សាសុវណ្ណា សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង ។ រីឯជនរងគ្រោះមានឈ្មោះបញ្ញា រតនា ហៅសុផាន់ម៉ៃ ភេទស្រី អាយុ ២០ឆ្នាំមុខរបរជានិសិត្សឆ្នាំទី១ ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ទួលសង្កែទី 1 កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង