Forter6-IM BOOST FORCE

ចោរប្លន់ហាងលក់មាសដ៏សាហាវបាញ់ឲ្យមនុស្សស្លាប់រហូតដល់5នាក់អាជ្ញាធរថៃប្រកាសតាមចាប់មិនថាចាប់រស់រឺចាប់ស្លាប់ នឹងផ្ដល់រង្វាន់ជូន

TNM(ប្រទេសថៃ)៖យោងតាមព័ត៌មានផេក เหยี่ยวข่าว Online បានចុះផ្សាយថា នៅថ្ងៃទីទី៩ ខែមករា ឆ្នាំ២០២០
មានជនសង្ស័យ ពាក់អាវពណ៌ខ្មៅ ស្លៀកខោប៉ារ៉ា
ស្បែកជើងកវែង បិទមុខ ប្រដាប់ដោយអាវុធ ចូលទៅប្លន់
ក្នុងហាងលក់មាសរ៉ូបិនសាន់ ស្រុកមឿង ខេត្តលប់បុរី ប្រទេសថៃ
សន្តិសុខក្នុងហាងព្យាយាមចូលទៅរេរាំង ត្រូវជនសង្ស័យ បាញ់
ឲ្យរបួសធ្ងន់៦នាក់។

រឿងហេតុដ៏គួរឲ្យរន្ធត់ចិត្តនេះដោយធ្វើអោយមនុស្សស្រីម្នាក់កំពុងយំឱបកូន
ដែលមានអាយុ ៣ ឆ្នាំ ត្រូវជនសង្ស័យបាញ់ឲ្យបាត់បង់ជីវិត
អ្នកណាបានឃើញក៏ទប់ទឹកភ្នែកមិនជាប់

ចំណែក ផេក អីចាន់ បានចុះផ្សាយថា ក្រោយពីការត្រួតពិនិត្យ
ជាបឋម មនុស្សបានស្លាប់ ៥ នាក់ ក្មេង ១ នាក់ ប្រុស២នាក់
ស្រី១នាក់ ម្នាក់ទៀតមិនច្បាស់ថាស្រីរឺប្រុស និងព័ត៌មាន
លំអិតរង់ចាំត្រួតពិនិត្យរួចរាល់សិន។

ដោយ TNM

Detail-Footer-Marimer
អត្ថបទដែលជាប់ទាក់ទង